កណ្តាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សម្រេចបិទជាបណ្តោះអាសន្ននូវភោជនីយដ្ឋាន “ឡូហ្សិក” ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ , KTV , ក្លឹបកំសាន្ត រួមមាន ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និង បៀរហ្គាឌិន នៅក្នុងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ ។
នេះបើយោងតាមលិខិតមួយច្បាប់របស់រដ្ឋបាលខេត្តកណ្តាល ជម្រាបមក លោកអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដែល ភ្នាក់ងារសារពត័៌មាន ទើបនឹងទទូលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ។
គួររម្លឹកថា ការសម្រេចបិទភោជនីយដ្ឋាន ឡូហ្សិក និង KTV ក្លឹបកំសាន្ត របស់រដ្ឋបាលខេត្តកណ្តាលនាពេលនេះ គឺធ្វើឡើងបន្ទាប់ពី រកឃើញបុរសម្នាក់ រស់នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មានវិជ្ជមានវីរុសកូវីដ-១៩ និងមានភរិយាបំរើការនៅភោជនីយដ្ឋាន ឡូហ្សិក ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ នេះ៕