លោក​គង់ សោ​ភណ្ឌ័​អភិបាលខេត្ត​កណ្តា​ល​សម្រេច​បិទ​ភោជនីយដ្ឋាន ឡូ​ហ្សិក និង KTV ក្លឹប​កំសាន្ត​នានា​នៅ​ក្រុង​តាខ្មៅ ជា​បណ្តោះអាសន្ន !

កណ្តាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល សម្រេច​បិទ​ជា​បណ្តោះអាសន្ន​នូវ​ភោជនីយដ្ឋាន “​ឡូ​ហ្សិក​” ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ , KTV , ក្លឹប​កំសាន្ត រួមមាន ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង បៀរហ្គាឌិន នៅក្នុង​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ចូល​សហគមន៍ ។​

​នេះ​បើ​យោងតាម​លិខិត​មួយ​​ច្បាប់​របស់​រដ្ឋបាល​ខេត្ត​កណ្តាល ជម្រាប​មក លោក​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​តាខ្មៅ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល ភ្នាក់ងារ​សារ​ពត័៌មាន ទើប​នឹង​ទ​ទូល​បាន​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ ។​

​គួររម្លឹកថា ការសម្រេច​បិទ​ភោជនីយដ្ឋាន ឡូ​ហ្សិក និង KTV ក្លឹប​កំសាន្ត របស់​រដ្ឋបាល​ខេត្ត​កណ្តាល​នាពេលនេះ គឺ​ធ្វើឡើង​បន្ទាប់​ពី រក​ឃើញ​បុរស​ម្នាក់ រស់នៅ​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ មាន​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ និង​មាន​ភរិយា​បំរើការ​នៅ​ភោជនីយដ្ឋាន ឡូ​ហ្សិក ស្ថិតក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ នេះ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *