ខេត្តស្វាយរៀង : នៅរសៀល ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ សសយក ចុះជួយស្រុកកំពង់រោទិ៍ បានជួបសំណេះសំណាលជាមួយកីឡាករបាល់ទាត់ សសយក ស្រុកកំពង់រោទិ៍ និងបានឧបត្ថម្ភថវិកាសម្រាប់ចាត់ចែងក្នុងការប្រកួតនេះ។
ក្នុងនោះលោក តូច ប៉ូលីវ៉ា បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោក ឌី វិជ្ជា ប្រធាន សសយក ខេត្ត និងបានផ្ដាំផ្ញើដល់លោកគ្រូបង្វឹក កីឡាករទាំងត្រូវរក្សាសុខភាពអោយបានល្អ ជាពិសេសនារដូវកាលការរីករាលដាលនៃជំងឺកូវីដ១៩នេះ ពេលប្រកួតត្រូវចេះសាមគ្គីគ្នា លក្ខណFairPlay មិនប្រើប្រាស់កម្លាំងបាយដាក់គូប្រកួតទៅវិញទៅមក ប្រៀបដូចជាការប្រកួតដើម្បីសុខភាពមួយផងដែរ៕