លោក តូច ប៉ូ​លី​វ៉ា ចុះ​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​បាល់ទាត់ ស​.​ស​.​យ​.​ក ស្រុក​កំពង់រោទិ៍ និង​ឧបត្ថម្ភ​ថវិកា​សម្រាប់​ចាត់ចែង​ក្នុង​ការប្រកួត​

ខេត្ត​ស្វាយរៀង : នៅ​រសៀល ថ្ងៃ​សុក្រ ១៤​រោច ខែ​ជេស្ឋ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ លោក តូច ប៉ូ​លី​វ៉ា អនុប្រធាន សស​យក ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ សស​យក ចុះជួយ​ស្រុក​កំពង់រោទិ៍ បាន​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​បាល់ទាត់ សស​យក ស្រុក​កំពង់រោទិ៍ និង​បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​ចាត់ចែង​ក្នុង​ការប្រកួត​នេះ​។​

​ក្នុងនោះ​លោក តូច ប៉ូ​លី​វ៉ា បាន​នាំយក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក លោក ឌី វិជ្ជា ប្រធាន សស​យក ខេត្ត និង​បាន​ផ្ដាំផ្ញើ​ដល់​លោក​គ្រូបង្វឹក កីឡា​ករទាំង​ត្រូវ​រក្សា​សុខ​ភាព​អោយបាន​ល្អ ជាពិសេស​នា​រដូវ​កាល​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នេះ ពេល​ប្រកួត​ត្រូវ​ចេះ​សាមគ្គី​គ្នា លក្ខណ​FairPlay មិន​ប្រើប្រាស់​កម្លាំងបាយ​ដាក់​គូប្រកួត​ទៅវិញទៅមក ប្រៀប​ដូចជា​ការប្រកួត​ដើម្បី​សុខភាព​មួយ​ផងដែរ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *