ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន លាង តំណាង​សម្ដេច​ក្រឡាហោម ស ខេង និង លោកជំទាវ​ហ៊ុន ប៊ុនធឿន នាំយក​អំណោយ និង​ថ្នាំពេទ្យ ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​បន្ទាយមានជ័យ

(​បន្ទាយមានជ័យ​) ៖ ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ទីប្រឹក្សា ផ្ទាល់ ស ម្តេ ច​តេជោ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​នៃ​ក្រសួង​មហាផ្ទៃ តំណាង​សម្ដេច​ក្រឡាហោម ស ខេង , ព្រមទាំង​លោក​ជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សា​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​នាំយក​អំណោយ និង​ថ្នាំពេទ្យ មក​ជួយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​បាននិងកំពុង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​ពលរ​ដ្ឋ​រស់នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​ចំនួន​៣០០​គ្រួសារ ។

​សកម្មភាព​មនុស្ស​ធ​ម៍​នេះ បាន​ធ្វើឡើង​នៅ​ថ្ងៃ ១៨ ខែ តុលា ឆ្នាំ ២០២០​នេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុម​មន្ត្រី​នៃ​លេខាធិការដ្ឋាន​គ្រោះមហន្តរាយ​នៃ​ក្រសួងមហាផ្ទៃ ព្រមទាំង​មន្ត្រី​ហែរ​ហម​ជាច្រើន​នាក់​ផ្សេង​ទៀត​ផង​ដែរ ។​

​ស្ថិតនៅ​ក្នុង​ពិធី​ប្រគល់​អំណោយ​មនុស្ស​នេះ​ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង បាន​មានប្រសាសន៍​ប្រាប់​ពលរដ្ឋ​ពី​តម្លៃ​នៃ​សន្តិភាព ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តស៊ូ​ប្រឹងប្រែង​យក​ជីវិត​ទៅ​ប្ដូរ​ដើម្បី​សុខសន្តិភាព មាន​ការអភិវឌ្ឍន៍ ការរីកចំរើន តាំងពី​បាតដៃ​ទទេ​រហូតដល់​មាន​ការអភិវឌ្ឍន៍​ដូច​សព្វថ្ងៃនេះ ។ បាន​រំដោះប្រជាជន​ពី​របប​អាវខ្មៅ ដែល​បាន​ធ្វើ​បាប​ប្រជាពលរដ្ឋ ប៉ុន្តែ​ចាប់តាំងពី​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​មក កម្ពុជា​យើង​ឃើញ​មាន​ការផ្លាស់ប្ដូរ​មុខមាត់​យ៉ាង​ធំធេង ពី​ប្រទេស​ក្រីក្រ ឥលូវ​ប្រែក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់ ប្រជាជន​មាន​ជីវភាព​ធូរធារ​កាន់តែ​ច្រើនឡើងៗ ។

​ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង បាន​មានប្រសាសន៍​ផងដែរ​ថា ” ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា ” ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា ដោយ​មិន​ប្រកាន់​ពូជសាសន៍ និន្នាការ​នយោបាយ ឬ​កាន់សាសនា​អ្វី​ឡើយ ពោល​គឺ​ជួយ​គ្រប់​ប្រជាពលរដ្ឋ​ទាំងអស់​
​ដែល​រងគ្រោះ​ទោះ​នៅទីណា​ក៍ដោយ ។

​ឯកឧត្តម​ក៍​បាន​ផ្ដាំផ្ញើរ​ឲ្យ​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ សូម​រក្សា​អនាម័យ​ឲ្យបាន​ល្អ ដោយ​ត្រូវ​អនុវត្តន៍​តាម​វិធានការកូ​វីដ​-១៩​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​មេ​រោគកូ​វីដ​-១៩ ដ្បិត​រាជ​រដ្ឋា​បាល​កម្ពុជា បាន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការទប់ស្កាត់​មែនពិត ប៉ុន្តែ​សូម​ពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ និង​សូម​ចួលរួម​គោរព​ច្បាប់​ចរាចរ​ឲ្យ​បាន​ខ្ចាប់ខ្ចួន ។​

​គួរ​ជម្រាបជូន​ថា សកម្មភាព​មនុស្ស​ធ​ម៍​នេះ ទទួលបាន​ការអបអ​រ​សាទរ​យ៉ាង​ពន់ពេក​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នឹង​ជំនន់​ទឹកភ្លៀង​នេះ ហើយ​ក៍​បាន​លើក​ម្រាមដៃ​១០​ប្រណម​អរគុណ​ដល់​សម្ដេច​តេជោ​ហ៊ុន សែន ,​សម្ដេច​កិត្តិ​ព្រឹទ្ធ​ស​បណ្ឌិត ,​សម្ដេច​ក្រឡាហោម ស ខេង , ​និង​ឯកឧត្តម​ស៊ា​ង ប៊ុន​លាង ព្រមទាំង​លោក​ជំទាវ​ហ៊ុន ប៊ុនធឿន ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ជួយ​ ​ដល់​ប្រជាជន​គ្រប់ៗ​គ្នា​ដោយ​មិន​រើសអើង​ឡើយ ។​

​សូមបញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​ឆ្នាំនេះ បាន​វាយលុក​ខេត្ត​បន្ទាយមានជ័យ​ដែល​
​បណ្ដាលឱ្យមាន​ផលប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ​ជា ១៥០០០​គ្រួសារ និង​ហេដ្ឋារចនាសម្ព័ន្ធ រួម​ទាំង​ប៉ះពាល់​កសិផល​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ ៕​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *