ឯកឧត្តម​ណុប រ័ត្ន​និមល តំណាង​នាយ​ឧត្តមសេនីយ៍ហ៊ីង ប៊ុន​ហៀ​ង ចុះសួរសុខទុក្ខ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​កណ្ដាលស្ទឹង​ដែល​កំពុង​រងគ្រោះ​ជំនន់​ទឹកភ្លៀង

(​កណ្ដាល​)៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ តុលា ឆ្នាំ​២០២០ ​ឯកឧត្តម​ណុប រ័ត្ន​និមល និង​លោកជំទាវ តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយឧ​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្រ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​ដឹកនាំ​កម្លាំង​បញ្ជាការដ្ឋាន​ ​អង្គរក្ស កម្លាំង​នគរបាល និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​កណ្តាលស្ទឹង ជាច្រើន​ទៀត បាន​ចុះ​ត្រួតពិនិត្យ​និង​
​ចាត់ចែង​ឱ្យ​កម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​ប្រចាំការ​នៅ​សាលា​ក្រាំងចេក​មក​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ទឹក​ជន់​លិច​លំនៅដា្ឋន​ ​និង​ដីស្រែ​ចម្ការ របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្នុង​ភូមិ​ចំនួន​៤ ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ដែល​កំពុងតែ​មាន​ការ​ប្រឈម និង​ការ​ជន់​លិច​លំនៅដា្ឋន​និង​ដីស្រែ​ចម្ការ របស់​បងប្អូន​ប្រជាពលរដ្ឋ​
​បន្ទាប់​ពី​ភ្លៀង​ធ្លាក់​មិន​ឈប់​នោះ​។

​ឯកឧត្តម​ណុប រ័ត្ន​និមល បាន​មានប្រសាសន៍​ផ្ដាំផ្ញើរ​ការសាកសួរ​សុខទុក្ខ​ពី​នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត ហ៊ីង ប៊ុន​ហៀ​ង ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​មក​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​ស្រុក​កណ្ដាលស្ទឹង​នេះ ។​

​ឯកឧត្តម​ក៏បាន​មានប្រសាសន៍ថា អនុវត្តន៍​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត ហ៊ីង ប៊ុន​ហៀ​ង ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​កណ្តាលស្ទឹង បាន​បញ្ជា​ឱ្យ​ក្រុមការងារ​ចុះ​ជួយ​ឃុំ ទាំង​១៨​ឃុំ ក្នុង​ស្រុក​កណ្តាលស្ទឹង​ទាំងអស់​ត្រូវ​យកចិត្តទុក្ឋដាក់​និង​មាន​ការប្រុងប្រយ័​ត្ន​ខ្ពស់
​ចុះ​ត្រួតពិនិត្យ តាមដាន​ស្ថានភាព​ទឹកជំនន់ រឺ បញ្ហា​ប្រឈម​នានា នៅតាម​បណ្តា​ឃុំ​របស់​ខ្លួន​សំដៅ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។
​ជាក់ស្តែង​។

​ឯកឧត្តម ណុប រ័ត្ន​និមល បាន​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស ពេល​ទឹក​ជន់​លិច​ខ្លាំង​អាច​មាន​សត្វ​អ​សិរ​ពិស​ផ្សេងៗ​ចូល​ផ្ទះសម្បែង ដែល​អាច​បង្ករ​ឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​មើល​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ពិសេស​ប​ល​មាន​ស្ថានភាព​សុខភាព​មិន​ស្រួល ត្រូវ​ប្រ​ញ៉ាប់​រួសរាន់​ប្រាប់​មក​អាជ្ញាធរ​មូលដ្ឋាន​បន្ទាន់ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *