(កណ្ដាល)៖ នៅព្រឹកថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២០ ឯកឧត្តមណុប រ័ត្ននិមល និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងបញ្ជាការដ្ឋាន អង្គរក្ស កម្លាំងនគរបាល និងសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកកណ្តាលស្ទឹង ជាច្រើនទៀត បានចុះត្រួតពិនិត្យនិង
ចាត់ចែងឱ្យកម្លាំងបញ្ជាការដ្ឋានអង្គរក្សដែលប្រចាំការនៅសាលាក្រាំងចេកមកជួយសង្គ្រោះប្រជាពលរដ្ឋទឹកជន់លិចលំនៅដា្ឋន និងដីស្រែចម្ការ របស់ប្រជាពលរដ្ឋដែលស្ថិតក្នុងភូមិចំនួន៤ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ដែលកំពុងតែមានការប្រឈម និងការជន់លិចលំនៅដា្ឋននិងដីស្រែចម្ការ របស់បងប្អូនប្រជាពលរដ្ឋ
បន្ទាប់ពីភ្លៀងធ្លាក់មិនឈប់នោះ។
ឯកឧត្តមណុប រ័ត្ននិមល បានមានប្រសាសន៍ផ្ដាំផ្ញើរការសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលតែងតែគិតគូរយកចិត្តទុកដាក់មកចំពោះប្រជាពលរដ្ឋដែលរងគ្រោះនៅស្រុកកណ្ដាលស្ទឹងនេះ ។
ឯកឧត្តមក៏បានមានប្រសាសន៍ថា អនុវត្តន៍តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង បានបញ្ជាឱ្យក្រុមការងារចុះជួយឃុំ ទាំង១៨ឃុំ ក្នុងស្រុកកណ្តាលស្ទឹងទាំងអស់ត្រូវយកចិត្តទុក្ឋដាក់និងមានការប្រុងប្រយ័ត្នខ្ពស់
ចុះត្រួតពិនិត្យ តាមដានស្ថានភាពទឹកជំនន់ រឺ បញ្ហាប្រឈមនានា នៅតាមបណ្តាឃុំរបស់ខ្លួនសំដៅជួយបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ជាក់ស្តែង។
ឯកឧត្តម ណុប រ័ត្ននិមល បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេស ពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសផ្សេងៗចូលផ្ទះសម្បែង ដែលអាចបង្ករឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងមើលថែរក្សាសុខភាពឲ្យបានល្អ ពិសេសបលមានស្ថានភាពសុខភាពមិនស្រួល ត្រូវប្រញ៉ាប់រួសរាន់ប្រាប់មកអាជ្ញាធរមូលដ្ឋានបន្ទាន់ ៕