ទីតាំង​ស្រា​ក្រឡុក​នៅ​ក្រុង​តាខ្មៅ លក់​យ៉ាង​អាណា​ធិប បង្ករ​អសន្តិសុខ ដល់​ប្រជាពលរដ្ឋ​!

(​កណ្តាល​) ៖ ទីតាំង​ស្រា​ក្រឡុក ដែល​កំពុង​ល្បី​រន្ទឺ នៅ​ក្រុង​តាខ្មៅ​ដាក់លក់​ជាច្រើន​
​កន្លែង ដែល​មាន​តាំង​ភ្លើង​ព៌ណ គ្រប់​ព៌ណ ភ្លឺ​ចែងចាំង​អម​ដោយ​សាច់ភ្លេង​លឺ​គង​រំពង បើក​តាំងពី​ល្ងាច ដល់​ទាបភ្លឺ​នោះ តែងតែ​បង្ករ​អសន្តិសុខ ឈ្លោះ ប្រកែក​គ្នា គប់​កែវ វាយ​គ្នា​យ៉ាង​អាណាធិបតេយ្យ​ផងដែរ​។​

​ជាក់ស្តែង​នៅ​យប់​ឈានចូល​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​ចំណុច លក់​ស្រា​ក្រឡុក ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​២១​ភូមិ តាខ្មៅ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ អ្នក​ចូល​ទៅ​ផឹកស៊ី បង្ករ​ការភ្ញាក់ផ្អើល​ឡូឡា​ទាំងយប់ ។

​ប្រជាពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ បាន​លើកឡើង​ថា ពួកគាត់​ហាក់ដូចជា​ខ្លាចរអា ទីតាំង​ខាងលើ​ទាំងអស់​នេះ​ណាស់ អោយតែ​ព្រលប់​មិនទាន់​ពួកគាត់​មិន​ហ៊ាន​នាំគ្នា​ជិះ​កាត់​ដូច​មុនៗ​ទៀត​ទេ​។ ដោយសារ​មាន​ការបារម្ភ​ចំពោះ​
​សុវត្ថិភាព​ដែល​បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង ។ មិនតែប៉ុណ្ណោះ​រាល់​យប់​សម្លេង​ភ្លេង​ដែល​ក្រុម​អាជីវករ​នោះ​ចាក់​ឡើង​លាន់​លឺរ​ន្ទឺ​ថែមទៀត​ផង​។​

​ពលរដ្ឋ​សង្ឃឹមថា​! អាជ្ញាធរ​ក្រុង​តាខ្មៅ និង​មាន​វិធានការ លុបបំបាត់​ទីតាំង​ស្រា​ក្រឡុក​នេះ​អោយអស់ ពីព្រោះ​ទីតាំង​លក់​ស្រា​ក្រឡុក​
​បង្ក​ភាពអនាធិបតេយ្យ ផឹកស្រា ហ៊ោ​កញ្ជៀ​វ ស្រែក​ឡូឡា សប្បាយ អឺងកង បង្ក​ទៅជា​អសន្តិសុខ​ជា​រៀងរាល់​យប់ ​ហើយ​ជា​ទីតាំង​សម្រាប់​ក្រុម​ក្មេង​ទំនើង​ជួបជុំគ្នា បង្កើត​បទល្មើស​ផ្សេងៗ​ផងដែរ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *