(កណ្តាល) ៖ ទីតាំងស្រាក្រឡុក ដែលកំពុងល្បីរន្ទឺ នៅក្រុងតាខ្មៅដាក់លក់ជាច្រើន
កន្លែង ដែលមានតាំងភ្លើងព៌ណ គ្រប់ព៌ណ ភ្លឺចែងចាំងអមដោយសាច់ភ្លេងលឺគងរំពង បើកតាំងពីល្ងាច ដល់ទាបភ្លឺនោះ តែងតែបង្ករអសន្តិសុខ ឈ្លោះ ប្រកែកគ្នា គប់កែវ វាយគ្នាយ៉ាងអាណាធិបតេយ្យផងដែរ។
ជាក់ស្តែងនៅយប់ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុច លក់ស្រាក្រឡុក ស្ថិតនៅផ្លូវជាតិលេខ២១ភូមិ តាខ្មៅថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ អ្នកចូលទៅផឹកស៊ី បង្ករការភ្ញាក់ផ្អើលឡូឡាទាំងយប់ ។
ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ បានលើកឡើងថា ពួកគាត់ហាក់ដូចជាខ្លាចរអា ទីតាំងខាងលើទាំងអស់នេះណាស់ អោយតែព្រលប់មិនទាន់ពួកគាត់មិនហ៊ាននាំគ្នាជិះកាត់ដូចមុនៗទៀតទេ។ ដោយសារមានការបារម្ភចំពោះ
សុវត្ថិភាពដែលបង្កឡើងដោយក្រុមក្មេងទំនើង ។ មិនតែប៉ុណ្ណោះរាល់យប់សម្លេងភ្លេងដែលក្រុមអាជីវករនោះចាក់ឡើងលាន់លឺរន្ទឺថែមទៀតផង។
ពលរដ្ឋសង្ឃឹមថា! អាជ្ញាធរក្រុងតាខ្មៅ និងមានវិធានការ លុបបំបាត់ទីតាំងស្រាក្រឡុកនេះអោយអស់ ពីព្រោះទីតាំងលក់ស្រាក្រឡុក
បង្កភាពអនាធិបតេយ្យ ផឹកស្រា ហ៊ោកញ្ជៀវ ស្រែកឡូឡា សប្បាយ អឺងកង បង្កទៅជាអសន្តិសុខជារៀងរាល់យប់ ហើយជាទីតាំងសម្រាប់ក្រុមក្មេងទំនើងជួបជុំគ្នា បង្កើតបទល្មើសផ្សេងៗផងដែរ៕