លោក​ឧត្តមសេនីយ៍ទោឈឿ​ន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល នាំ​យក​ម៉ូតូ​០៦​គ្រឿង​និង អាវ​ភ្លៀង ថវិការ​ឧបត្ថម្ភ​មន្ត្រី​នគរបាល​ស្រុក​ល្វាឯម​ជិត​២០០​នាក់​

(​កណ្ដាល​) ៖ លោក​ឧត្តមសេនីយ៍ទោឈឿ​ន សុ​ចិត្ត បាន​នាំ​យក​អាវ​ភ្លៀង​ដែល​ឧបត្ថម្ភ​ដោយ​នាយ​ឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចំនួន​ជិត​២០០​អាវ ,​ម៉ូតូ​ចំនួន​៦​គ្រឿង ព្រម​ទាំង​ថវិការ​មួយចំនួន​បាន​ឧបត្ថម្ភ ដោយ​ឧកញ៉ា ភឿន ផល្លា ដល់​មន្ត្រី​នគរបាល​ស្រុក​ល្វាឯម​ជិត​២០០​នាក់ នា​រសៀល​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ នៅឯ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម ដោយ​មាន​ការចូលរួម​ពី​លោក កន សុខកាយ អភិបាល​ស្រុក​ល្វាឯម​ផងដែរ ។

​ថ្លែង​ក្នុង​ឱកាស​នេះ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​របាន​នាំ​ពាំការ​ផ្ដាំផ្ញើរ​ការសួរសុខទុក្ខ នឹករលឹក​ពី​នាយ​ឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​លោក​តែងតែ​គិតគូរ យល់​ពី​សុខទុក្ខ​របស់​មន្ត្រី​ក្រោម​ឱវាទ​ទូទាំង​ប្រទេស ។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រក៍​បាន​មានប្រសាសន៍​ផ្ដាំផ្ញើរ​កងកម្លាំង​ទាំងអស់ ត្រូវ​រួមគ្នា​សាមគ្គី​គ្នា រួមគ្នា​ថែរក្សា​សណ្ដាប់ធ្នាប់​សង្គម​ឱ្យបាន​ល្អ បង្ក្រាប​ឲ្យបាន​នូវ​រាល់​រូប​ភាពអសន្តិសុខ​ណាមួយ ក្នុងន័យ​ស្វែងរក​សេចក្ដីសុខ​ជូន​ពលរដ្ឋ ។ ហើយ​ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ហើយ​ចូលរួម​ផ្សព្វផ្សាយ​វិធានការកូ​វីដ​-១៩​ឱ្យបាន​ដល់​មូលដ្ឋាន​គ្រប់​ច្រកល្ហក ដើម្បី​ទប់ស្កាត់​ការឆ្លង​ជម្ងឺ​នេះ ។

​លោក​ឧត្តមសេនីយ៍ទោក៍​បាន​កោតសរសើ​រកង​ម្លាំង​នគរបាល​ស្រុក​ល្វាឯម​ដែល​បាន​ធ្វើ​ការងារ​បាន​ល្អ​នា​ពេលកន្លងមក ហើយ​ទទួលបាន​ការកោតសរសើ​រ​ពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ហូរហែរ​មក ហើយ​លោក​ក៍​ជម្រុញ​បន្ថែម​ឱ្យ​កងកម្លាំង​នគរបាល​ស្រុក​ល្វាឯម​ទាំងអស់ ត្រូវ​ដាក់ចិត្ត ដាក់​កាយ​ធ្វើ​ការងារ​ឱ្យបាន​ល្អ​ឡើងៗ ពិសេស​អនុវត្តន៍​ឱ្យបាន​ល្អ​បំផុត​តាម​គោលនយោបាយ​៩​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​លោកស្នងការ​ឈឿន សុ​ចិត្ត ក៍​បាន​កោតសរសើរ​ទឹកចិត្ត​លោក​អភិបាលស្រុក​ល្វាឯម លោក កន សុខកាយ ដែល​បាន​ឧបត្ថម្ភ​ឡាន​មួយ​គ្រឿង​នា​ពេលកន្លងមក ហើយ​ក៍​អរគុណ​ដល់​សប្បុរសជន​លោក​
​ឧកញ៉ា ភឿន ផល្លា ផងដែរ ដែល​បាន​ឧបត្ថម្ភ​ម៉ូតូ​ចំនួន​៥​គ្រឿង ព្រម​ថវិការ​មួយចំនួន និង​អរគុណ​ក្រុមហ៊ុន​មួយ​ទៀត​ដែលឧ​ត្ត​ម្ភ​ម៉ូតូ​១​គ្រឿង ជូន​កងកម្លាំង​ផងដែរ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *