លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​ដឹកនាំ​មន្រី្តក្រោមឱវាទ​កាន់បិណ្ឌ​ទី​៥ នៅ​វត្ត​ប្រជុំ​នទី ហៅ​វត្ត​ក្រពើ​ហា និង​ណែនាំ​ឲ្យចូល​រួម​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​១៩

កណ្ដាល​៖ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​
​នគរបាល​ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចូលរួម​កាន់​វេន​បិណ្ឌ​ទី​៥ នៅ​វត្ត​ប្រជុំ​នទី ក្រពើ​ហា​ស្ថិតនៅ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ និង​បាន​អំពាវនាវ​ដល់​ពុទ្ធបរស័ទ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច នូវ​វិធានការ​ការពារ​ជំងឺ​កូវី​ដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រក៏​បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្ន ក្នុងការ​ធ្វើ​ដំណើ​ររ​តាម​ដងផ្លូវ ត្រូវ​រួមគ្នា​គោរព​ច្បាប់​ចរាច​រណ៍ មាន​ការយោគយល់ អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ក្នុងការ​ធ្វើ​ដំណើរ ដើម្បី​សេចក្តីសុខ សុវត្ថិភាព​ទាំងអស់គ្នា​ហើយ​ជាពិសេស​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វិដ​១៩​ដោយ​ធ្វើ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ដូចជា ពាក់​ម៉ាស់ រស់​គម្លាត​សង្គម លាងដៃ​នឹង​អាល់​កុល ជេ​ល និង​សាប៊ូ​ឲ្យបាន​ញឹកញាប់​។​

​សូមជម្រាបថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​មួយ​ដែល​ធំ​ជាងគេ​នៅក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់​ចំពោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា ហើយ​ពិធី​បុណ្យ​នេះ​មាន​រយៈពេល​១៥​ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច​ខែ​ភ​ទ្រ​បុត្រ ពិធីបុណ្យ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កាន់​ព្រះពុទ្ធសាសនា​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ​។

​យោងតាម​ឯកសារ​កត់ត្រា​ពី​ប្រវត្តិ​បុណ្យ​របស់​ខ្មែរ​បង្ហាញ​ថា​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ គឺ​ដើម្បី​បួងសួង ឧទ្ទិស​មគ្គផល​កុសលផល​បុណ្យ ទៅឲ្យ មាតា បិតា ញាតិ​កា ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ដើម្បី​ឲ្យ​ពួកគាត់​មក​ទទួលយក​កុសលផល​បុណ្យ​ទៅ​កើត​ក្នុង​សុគតិភព ម្យ៉ង​ទៀត​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ថា​អ្នកមានគុណ​បុព្វការី​ជន ឬ​សាច់ញាតិ​របស់​ពួកគេ​ទាំងអស់ ដែល​បាន​សាង​បាប​កាលពី​នៅ​មាន​ជីវិត​រស់នៅ ហើយ​ពេល​ចែក​ឋាន​ទៅ​មិន​ដឹង​ចាប់​ជាតិ​ជា​អ្វី ឬ​មាន​បាប​ទៅ​កើត​ជា​ប្រេត នឹង​ឡើង​មក​ទទួល​កុសលផល​បុណ្យ​នេះ​ពី​ពួកគេ​ផង​ដែរ នៅពេល​ពពួក​ប្រេត​ទាំងនោះ​ត្រូវបាន​គេ​ដោះ​លែងឲ្យ​មាន​សេរីភាព​រយៈពេល​១៥​ថ្ងៃ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *