រយៈ ពេល ៥ថ្ងៃ នៃពេលឈប់ សម្រាក ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ ភ្ញៀវទេសចរមកកម្សាន្តតាមរមណីយដ្ឋាន និងអាងហែលទឹក នៅក្នុងខេត្តស្វាយរៀង
មានចំនួនសរុប ៦.១៩៨នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ០៤នាក់ រួមមាន៖
-ភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមរមណីយដ្ឋានក្នុងខេត្ត មានចំនួនសរុប ៤.០៣២នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ០៤ នាក់ មានដូចជា ៖
* រមណីយដ្ឋានប្រាសាទបាសាក់ចំនួន ២.០៦០នាក់ (បរទេស ០៤នាក់ ជនជាតិចិន)
* រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរចំនួន ៤០២ នាក់
* ស្ពានត្នោតចំនួន ១.៥១៣ នាក់
* រមណីយដ្ឋានទឹកវិលចំនួន ៥៧ នាក់
-ភ្ញៀវទេសចរដែលចូលកម្សាន្តនៅតាមអាហារដ្ឋាន និងអាងហែលទឹក ក្នុងខេត្ត សរុបចំនួន ២.១៦៦ នាក់ រួមមានដូចជា ៖
* អាហារដ្ឋាន និងអាងហែលទឹក គជ់ស្វាយព្រៃ ចំនួន ១.០៦២ នាក់
* អាហារដ្ឋាន និងអាងហែលទឹកឌឺវ៉យ សរុបចំនួន ៤៦៥ នាក់
* អាងហែលទឹករមណីយដ្ឋានធម្មជាតិ សរុបចំនួន ៦៣៩ នាក់ ។
ទន្ទឹមនេះ វិធានការគ្រប់គ្រងវិស័យទេសចរណ៍ខេត្ត ក្នុងកំឡុងពេលប្រឈមនឹងកូវីដ-១៩ អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធបានយកចិត្តទុកដាក់បំផុតក្នុងការពង្រឹងវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តួយ៉ាង៖
-បានចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រតិបត្តិករ អាជីវករ នៅតាមរមណីយដ្ឋានក្នុងខេត្ត ស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ។
-មន្ទីរជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន អធិការដ្ឋាននគរបាល មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងស្វាយរៀង ក្រុងបាវិត និងស្រុកស្វាយជ្រំ ចុះធ្វើការណែនាំបន្ថែមដល់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន សេវាស្នាក់នៅ និងអាងហែលទឹក ពីវិធានសុវត្ថិភាពទេសចរណ៍ បានចំនួនសរុប ២៦ កន្លែង ។
សូមគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ ការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាន នៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ និងមិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ដោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ៕