​ភ្ញៀវទេសចរ មក​កម្សាន្ត​ក្នុង​ខេត្ត​ស្វាយរៀង ថ្ងៃ ឈប់សម្រាក រយៈ ពេល ៥​ថ្ងៃ មាន​ចំនួន​សរុប ៦.១៩៨ នាក់ ក្នុងនោះ​ភ្ញៀវ​បរទេស​ចំនួន ០៤​នាក់​

រយៈ ពេល ៥​ថ្ងៃ នៃ​ពេល​ឈប់ សម្រាក ចាប់ពី​ថ្ងៃ​ទី​១៧ ដល់ ២១ ខែ​សីហា ឆ្នាំ​២០២០ ភ្ញៀវទេសចរ​មក​កម្សាន្ត​តាម​រមណីយដ្ឋាន និង​អាង​ហែល​ទឹក នៅក្នុង​ខេត្ត​ស្វាយរៀង
​មាន​ចំនួន​សរុប ៦.១៩៨​នាក់ ក្នុងនោះ​ភ្ញៀវ​បរទេស​ចំនួន ០៤​នាក់ រួមមាន​៖
-​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត មាន​ចំនួន​សរុប ៤.០៣២​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន ០៤ នាក់ មានដូចជា ៖
* រមណីយដ្ឋាន​ប្រាសាទ​បាសាក់​ចំនួន ២.០៦០​នាក់ (​បរទេស ០៤​នាក់ ជនជាតិ​ចិន​)
* រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​កូន​គគីរ​ចំនួន ៤០២ នាក់​
* ស្ពាន​ត្នោត​ចំនួន ១.៥១៣ នាក់​
* រមណីយដ្ឋាន​ទឹក​វិល​ចំនួន ៥៧ នាក់​

-​ភ្ញៀវទេសចរ​ដែល​ចូល​កម្សាន្ត​នៅ​តាម​អាហា​រដ្ឋា​ន និង​អាង​ហែល​ទឹក ក្នុង​ខេត្ត សរុប​ចំនួន ២.១៦៦ នាក់ រួមមាន​ដូចជា ៖
* អាហា​រដ្ឋា​ន និង​អាង​ហែល​ទឹក គជ់​ស្វាយព្រៃ ចំនួន ១.០៦២ នាក់​
* អាហា​រដ្ឋា​ន និង​អាង​ហែល​ទឹក​ឌឺ​វ៉​យ សរុប​ចំនួន ៤៦៥ នាក់​
* អាង​ហែល​ទឹក​រមណីយដ្ឋាន​ធម្មជាតិ សរុប​ចំនួន ៦៣៩ នាក់ ។

​ទន្ទឹមនេះ វិធានការ​គ្រប់គ្រង​វិស័យ​ទេសចរណ៍​ខេត្ត ក្នុងកំឡុងពេល​ប្រឈម​នឹង​កូវី​ដ​-១៩ អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​បំផុត​ក្នុង​ការពង្រឹង​វិធានការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ តួយ៉ាង​៖
-​បាន​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​ដល់​ប្រតិបត្តិ​ករ អាជីវករ នៅ​តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត ស្តីពី​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​សូម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ជា​រៀងរាល់ថ្ងៃ​។​
-​មន្ទីរជំនាញ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អធិការដ្ឋាន​នគរបាល មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ស្វាយរៀង ក្រុង​បាវិត និង​ស្រុក​ស្វាយជ្រំ ចុះ​ធ្វើ​ការណែនាំ​បន្ថែម​ដល់​អាជីវកម្ម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន សេវា​ស្នាក់នៅ និង​អាង​ហែល​ទឹក ពី​វិធាន​សុវត្ថិភាព​ទេសចរណ៍ បាន​ចំនួន​សរុប ២៦ កន្លែង ។​

​សូម​គូសបញ្ជាក់​ផងដែរ​ថា នៅក្នុង​អំឡុងពេល​នៃ​ការ​ឈប់សម្រាក​នេះ ការគ្រប់គ្រង​សន្តិសុខ សណ្តា​ប់ សុវត្ថិភាព អនាម័យ បរិស្ថាន នៅ​គ្រប់​រមណីយដ្ឋាន គឺ​បាន​ល្អប្រសើរ និង​មិន​មាន​អ្វី​កើតឡើង​គួរឲ្យ​កត់សម្គាល់​ឡើយ ដោយ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ត​ប្រកបដោយ​ភាពសប្បាយ​រីករាយ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *