លោកជំទាវ​កិត្តិ​បណ្ឌិត​សៀង ចាន់​ហេង និង​លោក​ថន សុ​វណ្ណា​អភិបាល​ស្រុក​ពញាឮ បាន​ដឹកនាំ​មន្ត្រីរាជការ យុវជន​សស​យក​ស្រុក និង​ប្រជាពលរដ្ឋ ដាំ​ដើម​ផ្កា​នៅតាម​ទ្រូង​ផ្លូវជាតិ​លេខ ៥

កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២០ លោកជំទាវ​កិត្តិ​បណ្ឌិត​សៀង​
​ចាន់​ហេង និង​លោក ថន សុ​វណ្ណា អភិបាល​ស្រុក​ពញាឮ បាន​ដឹកនាំ​យុវជន​សហភាព​សហព័ន្ធ​យុវជន​ស្រុក មន្ត្រីរាជការ​សាលាស្រុក និង​ដោយ​មាន​ការចូលរួម​ពី​ប្រជា​ការពារ មេភូមិ ក្រុមប្រឹក្សាឃុំ និង​ប្រជាពលរដ្ឋ ជាច្រើន​នាក់ បាន​ចូលរួម​ធ្វើការ​ដាំ​ផ្កាក្រដាស ដើម​ជ្រៃក្រឹម នៅតាម​ទ្រូងផ្លូវ នៃ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញ្ញាឮ ដែល​មាន​ប្រវែង​បណ្ដោយ​ប្រមាណ​ជាង​១០ គីឡូម៉ែត្រ ចាប់​ពី​ព្រំប្រទល់​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូត​ដល់​ឃុំ​កំពង់​ហ្លួង ស្រុក​ពញាឮ​ខេត្ត​កណ្ដាល​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ លោក ថន សុ​វណ្ណា អភិបាល​ស្រុក​ពញាឮ បានឲ្យដឹងថា ការដាំ​ផ្កាក្រដាស និង​ដើម​ជ្រៃ​ក្រឹម នៅលើ​ទ្រូងផ្លូវ​ជាតិ​លេខ ៥ នេះ គឺជា​ការដាំ​ដើម្បី​ធ្វើ​ការកែលម្អ សោភ័ណ្ឌភាព​ស្រស់​ស្អាត​នៅ​លើ​ទ្រូងផ្លូវ​ជាតិ​លេខ​៥ ដើម្បី​បង្កើត​នូវ​បរិស្ថាន​ធម្មជាតិ​របស់​យើង​អោយបាន​ស្អាត​នៅតាម​ដងផ្លូវ ហើយ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ មន្ត្រីរាជការ យុវជន​សស​យក​ស្រុក និង​ប្រជាពលរដ្ឋ ក៏​បាន​ធ្វើ​ការសម្អាត​នៅ​បរិស្ថាន​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ ៥ នេះ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើការ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល ក៏​ដូច​ជា​គំរូ​ល្អ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ការចូលរួម​សម្អាត​បរិស្ថាន បញ្ឈប់​ការបោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល និង​ចូលរួម​លើកកម្ពស់​សុភ័ណ​ភាព នៅតាម​ដងផ្លូវ​នេះ​ផងដែរ​។​

​លោក​អភិបាលស្រុក ក៏​បាន​អំពាវនាវ​ដល់ ក្រុមប្រឹក្សាឃុំ ភូមិ និង​ប្រជាពលរដ្ឋ ត្រូវធ្វើ​ការថែទាំ ស្រោច​ទឹក និង​ដាក់​ជី​ជាប្រចាំ ដើម្បី​ឱ្យ​ផ្កាក្រដាស និង​ដើម​ជ្រៃក្រឹម​ទាំងអស់នេះ ដុះ​លូតលាស់​បានល្អ ប្រែក្លាយ​ផ្លូវជាតិ​លេខ ៥ ពោរពេញ​ទៅដោយ​ភាព​បៃតង និង​មាន​ផ្កា​រីក​ស្គុះ​ស្គាយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ផ្កា​ក្រដាស និង​ដើម​ជ្រៃ​ក្រឹម ដែល​ត្រូវបាន​ដាំ​ទាំងអស់ មាន​ប្រមាណ​ជាង ៥០០០ ដើម​។​

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *