ពិធី​សំណេះសំណាល​សួរសុខទុក្ខ​និង​ផ្តល់​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​និង​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៣១៤ គ្រួសារ​

ថ្ងៃ​ចន្ទ ៦ រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២០​នៅ​បរិវេណ​វត្ត​ចេ​កក្អូវ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ និង​បរិវេណ​វត្ត​ប្រាសាទ ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ​មាន​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ចាស់ជរា​គ្មាន​ទីពឹង ដឹកនាំ​ដោយ​លោកស្រី យូ សុភា​អភិបាលរង​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​និង​ឯកឧត្ដម​លោកជំទាវ​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​អង្គរជុំ​លោក​ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន​និង​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ចាស់ជរា​គ្មាន​ទីពឹង​និង​ជន​ងាយ​រងគ្រោះ​ជា​ច្រេី​ន​នាក់​។​

​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​និង​ផ្តល់​អំណោយ​ជូន​ដល់​លោកយាយ​លោក​តា​និង​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​និង​គ្រោះមហន្តរាយ​ផ្សេងៗ​ក៏ដូចជា​ចាស់ជរា​ក្រី​គ្មាន​ទីពឹង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ហើយ​ដែល​បាន​និង​កំពុង​រៀបចំ​ឡើង​ដោយ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត​។​

​ការផ្ដល់​អំណោយ​ជូន​ដល់​ពួក​គាត់​នា​ពេល​នេះ​គឺជា​ការចែករំលែក​ដល់​ពួ​កគាត់ដេី​ម្បី​ជួយ​សម្រាល​ការលំបាក​និង​ការជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​អន់ក្រ​ហើយក៏​ជា​ប្រពៃណី​ដែល​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​តែងតែ​ប្រតិបត្តិ​ជាប់​ជាប្រចាំ​គ្រប់​កាលៈទេសៈ​ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ​ជាតិ​សាសន៍​និង​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​។​

​អំណោយ​ដែល​បាន​ផ្ដល់​ជូន​ពេលនេះ​គឺជា​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​លោកយាយ​លោកតា​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ដោយសារ​គ្រោះ​ធម្មជាតិ​និង​គ្រោះមហន្តរាយ​ផ្សេងៗ​ក៏ដូចជា​ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​អង្គរ​ជុំ​ខេត្ត​សៀមរាប​ចំនួន​១៧៥​គ្រួសារ​ដោយ​ក្នុង​០១​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន​២០​គីឡូក្រាម​មី​ម៉ា​ម៉ា​ចំនួន​០១​កេស​ប៊ីចេង​២.៥​គីឡូក្រាម​ចំនួន​០១​ថង់​ទឹក​ស៊ី​អុីវ​និង​ទឹកត្រី​ចំនួន​០១​យួរ​ត្រីខកំប៉ុង​ចំនួន​០១​យួរ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *