មន្ត្រីជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​ចំនួន​១​ខ្សែ​ប្រវែង​១,៥៧០​ម៉ែត្រ ,​សាងសង់​លូ​ប្រអប់​មុខ​មួយ ១ កន្លែង និង​លូ​មូល​មុខ​ពីរ ចំនួន​២​កន្លែង នៅ​ខេត្ត​កណ្តាល

(​កណ្តាល​)៖ លោក​បណ្ឌិត នួន ដា​ញ៉ិល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៣ ខែ​មករា​ឆ្នាំ​២០២៤​នេះ បាន​ដឹកនាំ​គណៈកម្មការ​អន្តរក្រសួង ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​ចំនួន​១​ខ្សែ​ប្រវែង​១,៥៧០​ម ទទឹង​៦​ម កម្រាស់​០,២០​ម​  សាងសង់​លូ​ប្រអប់​មុខ​មួយចំនួន​០១ កន្លែង និង​លូ​មូល​មុខ​ពីរ ចំនួន​០២​កន្លែង ស្ថិតនៅ​ភូមិ​ជ័យ​ធំ ភ្ជាប់​ទៅ​ភូមិ​ជ្រៃ​លាស់ ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។

​គម្រោង​ការងារ​នេះ​អនុវត្ត​ដោយ​នាយកដ្ឋាន​ស្ថាបនា និង​វិស្វកម្ម នៃ​អគ្គនាយកដ្ឋាន​ភស្ភុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ប្រើប្រាស់​ថវិការ​ជំពូក​២១​។

​ពិធី​នេះ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អមដំណើរ​ដោយ​ក្រុម​ការងារ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល​ផងដែរ​។

​លោក​បណ្ឌិត នួន ដា​ញ៉ិល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ថ្លែងថា សមិទ្ធផល​ខាងលើនេះ ជាស​សៃឈាម​សេដ្ឋកិច្ចដ៏​មាន​សារសំ​ខាន់ ក្នុង​ការចូលរួមចំណែក​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ពិសេស​បង្ក​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​ធ្វើដំណើរ​ទៅកាន់​សាលារៀន បាន​គ្រប់​រដូវ​កាល​។

​ក្នុងឱកាស​នោះ គណៈកម្មការ​អន្តរក្រសួង ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក សូម​ចូលរួម​សហកា​រណ៍ ថែរក្សា​ផ្លូវ​ឱ្យបាន​ល្អ​ប្រសើរ ទប់ស្កាត់​ការដឹក​លើស​ទម្ងន់ ជួយ​ណែនាំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ កុំ​ចាក់ដី​ខ្ពស់​ជាង​ផ្លូវ​  ត្រូវ​ចាត់ទុក​ផ្លូវ​ទាំង​អស់​នៅក្នុង​មូលដ្ឋាន ជា​ផ្លូវ​របស់​ខ្លួន និង​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរ ផ្លូវគោក​ទាំងអស់គ្នា​៕​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *