​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ផែនការ​អភិវឌ្ឍ​នៅ​តំបន់ឆ្នេរ​ខ្សាច់​ថ្មី ស្ថិតនៅក្នុង​ឃុំ​បឹង​ទូក​ស្រុក​ទឹកឈូ ខេត្ត​កំពត​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​សីហា​ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ ពិភាក្សា ស្ដីពី​ផែនការ​អភិវឌ្ឍ នៅ​តំបន់ឆ្នេរ​ខ្សាច់​ថ្មី ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​ខេត្ត​កំពត​ជា​មួយ​ក្រុមហ៊ុន​(​អា​យ​.​ជី​.​ប៊ី​) Cambodia Co.ltd​។​

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អង្គភាព​ចំណុះ​សាលាខេត្ត អាជ្ញាធរ​ស្រុក​ទឹកឈូ និង​ក្រុមហ៊ុន​(​អា​យ​.​ជី​.​ប៊ី​) Cambodia Co.ltd បាន​ផ្ដោត​សំខាន់​លើ​ក​ការពិភាក្សា និង មតិ​យោបល់​ចូលរួម​ពី​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​កិច្ចសហការ​គាំទ្រ ក្នុង​កិច្ច​ដំណើរ​អភិវឌ្ឍ​លើ​គម្រោង​ផែនការ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ថ្មី ធានាបាន​នូវ និរន្តរភាព ចីរភាព និង សោភ័ណភាព បរិស្ថាន​បាន​ល្អ ។​

​ក្នុង​កិច្ចប្រជុំ​នេះ​ក៏​បាន​ពិភាក្សា​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច ស្ដីពី​ការបង្កើត​គណៈកម្មការ និង​អនុគណ​:​កម្ម​ការអភិវឌ្ឍ រមណីយដ្ឋាន​ខ្សាច់​ថ្មី​នេះ​ផងដែរ​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍ រំលឹក​បញ្ជាក់ថា គម្រោង​កិច្ច​អភិវឌ្ឍ រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​ថ្មី​នេះ ធ្វើ​យ៉ាងណា​ជំរុញ​ល្បឿន​អភិវឌ្ឍ​ឆ្នេរ​ខ្សាច់​អោយបាន​ឆាប់​ដើម្បី​បំរើភ្ញៀវ​ទេសចរ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *