នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហាឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ពិភាក្សា ស្ដីពីផែនការអភិវឌ្ឍ នៅតំបន់ឆ្នេរខ្សាច់ថ្មី ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំបឹងទូក ស្រុកទឹកឈូខេត្តកំពតជាមួយក្រុមហ៊ុន(អាយ.ជី.ប៊ី) Cambodia Co.ltd។
កិច្ចប្រជុំនេះមានការចូលរួមពី អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរស្រុកទឹកឈូ និងក្រុមហ៊ុន(អាយ.ជី.ប៊ី) Cambodia Co.ltd បានផ្ដោតសំខាន់លើកការពិភាក្សា និង មតិយោបល់ចូលរួមពីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីកិច្ចសហការគាំទ្រ ក្នុងកិច្ចដំណើរអភិវឌ្ឍលើគម្រោងផែនការរមណីយដ្ឋានឆ្នេរខ្សាច់ថ្មី ធានាបាននូវ និរន្តរភាព ចីរភាព និង សោភ័ណភាព បរិស្ថានបានល្អ ។
ក្នុងកិច្ចប្រជុំនេះក៏បានពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណ:កម្មការអភិវឌ្ឍ រមណីយដ្ឋានខ្សាច់ថ្មីនេះផងដែរ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ រំលឹកបញ្ជាក់ថា គម្រោងកិច្ចអភិវឌ្ឍ រមណីយដ្ឋានឆ្នេរខ្សាច់ថ្មីនេះ ធ្វើយ៉ាងណាជំរុញល្បឿនអភិវឌ្ឍឆ្នេរខ្សាច់អោយបានឆាប់ដើម្បីបំរើភ្ញៀវទេសចរ។