ខេត្តសៀមរាប ៖ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ លោក ឡុង គឹមស្រូ រស់នៅភូមិថ្នល់ ឃុំរវែងឬស្សី ស្រុកជីក្រែង បានយកគ្រឿងចាក់ ដូចជាអាអិច អាប៊ុលទៅឈូសឆាយដីព្រៃរបស់រដ្ឋនៅចំណុច អ្នកតាគ្រប ដែលស្ថិតនៅភូមិ កកោះខាងលិច ឃុំរវែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។
តើអាជ្ញាធរស្រុកជីក្រែងបានដឹងរឿងនេះដែលឬទេ ទើបបណ្ដែតបណ្ដោយឲ្យបុគ្គលរូបនេះរុំលោភយកសម្បត្តិរដ្ឋតាមអុំពើចិត្តបែបនេះ???
ប្រជាពលរដ្ឋបានរិះគន់ចំៗថាលោកគឹមឡុងស្រូ ពិតជាហ៊ានខ្លាំងណាស់ បានយកគ្រឿងចាក់ទៅឈូសឆាយកកាយយ៉ាង អនាធិបតេយ្យ ឬលោកគឹមឡុងស្រូ មានខ្សែធំហើយមើលទៅ បានជាមន្ត្រីពាក់ពន្ធ័នៅក្នុងស្រុកជីក្រែង មិន ហ៊ាន បង្ក្រាប បុគ្គលរូបនេះបាន.?ឬមួយ អាជ្ញាធរ ពាក់ព័ន្ធ កំពុង រវល់ រៀបចំការពារសណ្ដាប់ធ្នាប់ជិតបោះឆ្នោតមកដល់។ ជាឱកាសល្អសម្រាបបុគ្គល រូប នេះឆ្លៀតឱកាស យកគ្រឿងចក្រចូលឈូសឆាយយ៉ាងអនាធិបតេយ្យ ។ ផ្គើននឹងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន នាយក រដ្ឋ មន្ត្រី ។
អងភាពយើងខ្ញុំ ធ្វើការចុះផ្សាយ គ្មានចេតនា ញុះញង់ បង្កាច់បង្ខូចដល់ស្ថាប័នអង្គភាពមួយណាឡើយ។ គ្រាន់ជាកញ្ចក់ឆ្លុះបញ្ចាំង ពីភាព សុក្រិតយុត្តិធម៌តែប៉ុណ្ណោះ ៕