លោក ឡុង គីម​ស្រូ មាន​តួនាទី​ជា​អ្វី ទើប​ហា៑ន​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​បែបនេះ​?

ខេត្តសៀមរាប ៖ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ លោក ឡុង គឹម​ស្រូ រស់នៅ​ភូមិ​ថ្នល់ ឃុំរ​វែង​ឬ​ស្សី ស្រុក​ជីក្រែង បាន​យក​គ្រឿង​ចាក់ ដូចជា​អាអិច អា​ប៊ុល​ទៅ​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ចំណុច អ្នកតា​គ្រប ដែល​ស្ថិតនៅ​ភូមិ កកោះ​ខាងលិច ឃុំរ​វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

​តើ​អាជ្ញាធរ​ស្រុក​ជីក្រែង​បានដឹង​រឿង​នេះ​ដែល​ឬទេ ទើប​បណ្ដែតបណ្ដោយ​ឲ្យ​បុគ្គល​រូបនេះ​រុំលោភ​យក​សម្បត្តិ​រដ្ឋ​តាម​អុំ​ពើ​ចិត្ត​បែបនេះ​???

​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា​លោក​គឹម​ឡុង​ស្រូ ពិតជា​ហ៊ាន​ខ្លាំងណាស់ បាន​យក​គ្រឿង​ចាក់​ទៅ​ឈូស​ឆាយ​កកាយ​យ៉ាង អនាធិបតេយ្យ ឬ​លោក​គឹម​ឡុង​ស្រូ មាន​ខ្សែ​ធំ​ហើយ​មើលទៅ បាន​ជា​មន្ត្រី​ពាក់​ពន្ធ័​នៅក្នុង​ស្រុក​ជីក្រែង មិន ហ៊ាន បង្ក្រាប បុគ្គល​រូបនេះ​បាន​.?​ឬមួយ អាជ្ញាធរ ពាក់ព័ន្ធ កំពុង រវល់ រៀបចំ​ការពារ​សណ្ដាប់​ធ្នាប់​ជិត​បោះឆ្នោត​មក​ដល់​។ ជា​ឱកាស​ល្អ​សម្រាប​បុគ្គល រូប នេះ​ឆ្លៀតឱកាស យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​យ៉ាង​អនាធិបតេយ្យ ។ ផ្គើន​នឹង​អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន​សែន នាយក រដ្ឋ មន្ត្រី ។​

​អង​ភាព​យើងខ្ញុំ ធ្វើ​ការចុះផ្សាយ គ្មាន​ចេតនា ញុះញង់ បង្កាច់បង្ខូច​ដល់​ស្ថាប័ន​អង្គភាព​មួយ​ណា​ឡើយ​។ គ្រាន់​ជា​កញ្ចក់​ឆ្លុះបញ្ចាំង ពី​ភាព សុ​ក្រិត​យុត្តិធម៌​តែ​ប៉ុណ្ណោះ ៕


You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *