ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​​សុវណ្ណ​សាគរ (​ហៅ​វត្ត​ពោ​ធី​)

​ព្រៃវែង​:​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម​ជាម ប៉េអា ​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង​បាន​អញ្ជើញ​ជា​ធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រព្រះវិហារ និង​សមិទ្ធផល​នានា ក្នុង​វត្ត​សុវណ្ណ​សាគរ​ហៅ​(​វត្ត​ពោធិ៍​ទី​)​ក្នុងស្រុក​ស៊ីធរ​កណ្ដាល​ខេត្ត​ព្រៃវែង​។​

​ក្នុង​ពិធី​នោះ​មាន​ការអញ្ជើញ​ចូលរួម​ពី ព្រះ​អនុគណ និង​ព្រះ​មន្ត្រី​សង្ឃ​ស្រុក​ស៊ីធរ​កណ្ដាល អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក ប្រធាន អនុប្រធាន ក្រុមការងារ​ចុះ​ជួយ​តាម​បណ្តា​ឃុំ​ក្នុងស្រុក​ស៊ីធរ​កណ្ដាល​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាលស្រុក លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក​លោកស្រី អភិបាលរង​ស្រុក លោកនាយក នាយករង​រដ្ឋបាល​ស្រុក ប្រធាន អនុប្រធាន ក្រុមការងារ​ចុះ​ជួយ​ឃុំ ក្រុមប្រឹក្សាឃុំ និង​ថ្នាក់​ភូមិ​ក្នុង​.​ឃុំ​សប្បុរសជន​នានា តាជី យាយជី និង​អាចារ្យ​គណៈកម្មការ​វត្ត លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស សរុប​វត្តមាន ប្រមាណ ៧០០​នាក់​។​

​ក្នុង​ពិធី​នោះ​ឯកឧត្តម បាន​មានប្រសាសន៍​សំណេះសំណាល និង​បាន​នាំយក​សេចក្តី​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចូលរួម​ផង​ដែរ ។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *