ព្រៃវែង:នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងបានអញ្ជើញជាធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណសាគរហៅ(វត្តពោធិ៍ទី)ក្នុងស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង។
ក្នុងពិធីនោះមានការអញ្ជើញចូលរួមពី ព្រះអនុគណ និងព្រះមន្ត្រីសង្ឃស្រុកស៊ីធរកណ្ដាល អនុប្រធានក្រុមការងារចុះជួយស្រុក ប្រធាន អនុប្រធាន ក្រុមការងារចុះជួយតាមបណ្តាឃុំក្នុងស្រុកស៊ីធរកណ្ដាលលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកលោកស្រី អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក ប្រធាន អនុប្រធាន ក្រុមការងារចុះជួយឃុំ ក្រុមប្រឹក្សាឃុំ និងថ្នាក់ភូមិក្នុង.ឃុំសប្បុរសជននានា តាជី យាយជី និងអាចារ្យគណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស សរុបវត្តមាន ប្រមាណ ៧០០នាក់។
ក្នុងពិធីនោះឯកឧត្តម បានមានប្រសាសន៍សំណេះសំណាល និងបាននាំយកសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមផងដែរ ។