ប្រកាស​បញ្ចូល​សមាជិក​បក្ស​ប្រជាជន​កម្ពុជា​ជាង​១​ពាន់​នាក់​នៅ​ក្រុង​តាខ្មៅ​, ប្រធាន​គណបក្ស​ខេត្ត​កណ្ដាល​ផ្ដាំផ្ញើរ​ឲ្យ​យក​បេះដូង​មក​ស្នេហា​ជាតិ និង​ប្រជាជន

(​កណ្ដាល​) ៖ យុវជន​នៅ​ក្រុង​តាខ្មៅ​មកពី​៥​សង្កាត់​រួមមាន សង្កាត់​រកា​ខ្ពស់​, សង្កាត់​សិត្បូ​,​សង្កាត់​តាខ្មៅ​, សង្កាត់​ព្រែក​ហូរ និង​សង្កាត់​ព្រែក​ឬ​ស្សី ខ​១៨ និង​ខ​២៦ ​សរុប​ចំនួន​១១៨៨ នាក់ ត្រូវបាន​ប្រកាស​បញ្ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​តា​ខ្មៅ​ដែល​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ ​នា​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កណ្ដាល ។

​ស្ថិតក្នុង​ឱកាស​នេះ​លោក​បណ្ឌិត ម៉ៅ ភិរុណ សមាជិក​គណកម្មាធិកា​រ​កណ្តាល ប្រធាន​គណកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ក្រុង​តាខ្មៅ បាន​ថ្លែងថា យុវជន​យុវតី​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពិតជា​មាន​សំណាង ហើយ​គិត​សម្រេចបាន​យ៉ាង​ត្រឹមត្រូវ ដែល​នេះ​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​បេះ​ដូងដ៏​ល្អ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងនោះ​គឺ​យុវជន​យុវតី​ទាំងអស់​ត្រូវ​តាំងចិត្ត​ស្នេហា​ជាតិ ត្រូវ​ស្នេហា​សង្គមជាតិ ស្នេហា​ប្រជាជន និង​ស្នេហា​បក្ស ដើម្បីឱ្យ​សាកស​ម​ជា​សសរទ្រូង​ប្រទេសជាតិ​ដែល​មាន​សមត្ថភាព​និង​មាន​សក្ដានុពល​យ៉ាង​ពិតប្រាកដ ។

​ជាមួយគ្នានេះ​ដែរ​លោក​ប្រធាន​គណបក្ស បាន​ថ្លែង​អំពី​គុណបំណាច់​យ៉ាង​ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ខិតខំ​កសាង​ប្រទេស​ជាតិ​ពី​ផេះផង់ ឱ្យមាន​ការរីកចម្រើន មាន​ការអភិវឌ្ឍ មាន​សេដ្ឋកិច្ច​លូតលាស់ ពិសេស​ក្មួយៗ​ជំនាន់​ក្រោយ​មានឱកាស​ក្នុង​ការចូលរួម​ក្នុង​ការសិក្សា​ស្វែងយល់​ស្រាវជ្រាវ​ជាមួយ​នឹង​បច្ចេកវិជ្ជា​ថ្មីៗ ដែល​ទាំងអស់​នេះ​អាច​លេច​ចេញ​រូបរាង​បាន គឺ​ដោយសារ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា * អរគុណ​សន្តិភាព​* ។

​មិនតែប៉ុណ្ណោះ​លោក​បណ្ឌិត​ម៉ៅ ភិរុណ ក៏​បាន​ផ្ដាំផ្ញើ​ដល់​កូន​ក្មួយ​ទាំងអស់ឲ្យ​ខិតខំ​កសាង​សមត្ថភាព​ឡើង ខំរៀន​ឡើង​ឡើង ខំ​ធ្វើ​ខ្លួន​ឱ្យក្លាយ​ទៅ​ជា​យុវជន​គំរូ មិន​សេព​គ្រឿងញៀន មិន​ជក់បារី មិន​ពាលា​អាវាសែ មិន​លេង​ហ្គេម​ហួស​កម្រិត មិន​ប្រព្រឹត្ត​ទង្វើ​អបាយមុខ​ផ្សេងៗ ជៀសវាង​នូវ​មិត្ត​ដែល​មិនល្អ ចៀសវាង​នូវ​ទង្វើ​ទុច្ចរិត​ទាំងឡាយ ដោយ​ខិតខំ​រៀនសូត្រ​ធ្វើយ៉ាងណា​ឲ្យ​ខ្លួន​ឯង​ក្លាយជា​មនុស្ស​ដែល​មាន​សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មាន​សីលធម៌​ល្អ សាក​សមជា​យុវជន​បក្ស​ប្រជាជន​កម្ពុជា សាកស​ម​ជា​អ្នកដឹកនាំ​បន្តវេន​ជំនាន់​ទៅមុខ​តទៅទៀត ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *