អភិបាលខេត្ត​កណ្តាល អញ្ជើញ​ចែក​អំណោយ​ជូន​លោកតា​,​លោកយាយ ជីវភាព​ក្រីក្រ ៣២០​នាក់​

(​ខេត្ត​កណ្តាល​)៖ រសៀល​ថ្ងៃ​សៅរ៍ ៧​កើត ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្តាល រួមជាមួយ ឯកឧត្ដម កឹម បុរី អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​សង្កាត់​សិត្បូ បាន​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​លោកយាយ លោកតា​វ័យ​ចំណាស់ ជីវភាព​ក្រីក្រ គ្មាន​ទីពឹង ចំនួន ៣២០​នាក់ មក​ពី​សង្កាត់​កោះអន្លង់ចិន សង្កាត់​សិត្បូ សង្កាត់​ស្វាយ​រលំ និង​សង្កាត់រ​កា​ខ្ពស់ ស្ថិត​នៅក្នុង​បរិវេណ​វត្ត​ជម្ពូរ​ព្រឹក សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ស្ថិតក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ សូម​ពាំនាំ​នូវ​សេចក្តី​នឹករលឹក និង​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច​ទាំង​ទ្វេរ​តែងតែ​មាន​ការព្រួយបារម្ភ និង​គិតគូ​អំពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ជាពិសេស​ជនរងគ្រោះ ជន​ងាយ​រងគ្រោះ មួយវិញទៀត​ថ្មីៗ​នេះ យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេជោ បាន​អំពាវនាវ​ឲ្យ​មន្ត្រីអាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បង្កើន​ការយកចិត្តទុកដាក់​គិតគូ​អំពី​សុខទុក្ខ​ចំពោះ លោកយាយ លោកតា ចាស់ជរា​ក្រីក្រ គ្មាន​ទីពឹង ខណៈ​អំឡុង​ខែ​នេះ រហូតដល់​ខែ​កុម្ភៈ​ខាងមុខ អាកាសធាតុ​នឹង​មាន​ការប្រែប្រួល ចុះ​ត្រជាក់​ខុស​ពី​ធម្មតា ដែល​អាច​បណ្តាលឲ្យ​មាន​ការប៉ះពាល់​ដល់​សុខភា​ពពួកគាត់​។​

​គោរព​អនុវត្តន៍​តាម​សេចក្តីអំពាវនាវ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច ,​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្តាល រួមជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​បន្ត​ចាត់ចែង​អនុវត្ត​ភ្លាមៗ ដែល​ជាក់ស្តែង​ថ្ងៃនេះ​បាន​នាំយក​អំណោយ​សម្រាប់​ចែកជូន​ដល់ លោកយាយ លោកតា ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង​ចំនួន ៣២០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ភួយ​១ អាវ​រងារ​១ មី​១​កេស និង​ថវិកា ៥ ម៉ឺន​រៀល ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *