​ព្រះ​ពុទ្ធបដិមា​ចំនួន​៤​អង្គ​នៅ​រួត​បាកាន ដែល​មាន​ការឌ្រុត​ឌ្រូ​ម​ត្រូវបាន​ធ្វើ​ការជួសជុល​ឡើងវិញ

​សៀមរាប​៖ ថ្ងៃទី​១៩ ខែវិច្ឆិកា​ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ បាន​រៀបចំ​ពិធី​ក្រុង​ពាលី​ចាប់ផ្តើម​ធ្វើ​ការជួលជុល​ព្រះ​ពុទ្ធបដិមា​ចំនួន​៤​អង្គ នៅ​រួត​បាកាន នៃ​ប្រាសាទ អង្គរវត្ត ដែល​មាន​ការ​ទ្រុឌទ្រោម​។ បន្ទាប់ពី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទទួល​ការឧបត្ថម្ភ​ថវិកា​សម្រាប់​ជួសជុល​ពី​លោកជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​។​

​លោក យិត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ព្រះ​ពុទ្ធបដិមា​ចំនួន​៤​អង្គ​នៅ​រួត​បាកាន នៃ​ប្រាសាទ​អង្គរវត្ត​នេះ បាន​កំពុងតែ​ទ្រុឌទ្រោម ដោយ​កត្តា​ធម្មជាតិ ជាពិសេស ទឹកនោម​ប្រចៀវ ធ្វើ​ព្រះ​ពុទ្ធបដិមា​ពុកផុយ​។ ក្រៅពី​ព្រះ​ពុទ្ធបដិមា​នេះ អាជ្ញាធរ​ក៏​នឹង​ជួសជុល​ស៊ុម​ទ្រ​វា​ស៊ុមបង្អួច​វត្ថុ​សិល្បៈ​ផ្សេងៗ ដែល​នៅក្នុង​បរិ​ណេវរួត​បាកាន​នេះ​មួយ​ចំនួន​ផងដែរ​។

​លោក​បន្តថា សម្រាប់​ការងារ​ជួសជុល​នេះ នឹង​ប្រើ​រយៈពេល​៥​ខែ ឱ្យ​រួចរាល់ ដោយ​គ្រោង​ចំណាយ​ថវិកា ក្នុង​ជំហាន​ដំបូង​ចំនួន​១០០​លាន​រៀល​។ ការរៀបចំ​ពិធី​ក្រុង​ពាលី​នេះ បាន​ប្រតិបត្តិ​ឡើងទៅ​តាម​ជំនឿ ដោយ​បាន​ធ្វើ​ពិធី​ជា​បួន​ទិស គឺ​ទិសខាងកើត​ដោយ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ទិស​ខាងជើង​ដោយ​លោក​ជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង ហើយ​ទិស​ខាងលិច និង​ខាងត្បូង ដោយ​សម្តេច​ព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ​។​

​សូមបញ្ជាក់​ថា ដើម្បី​សុវត្ថិភាព​ភ្ញៀវទេសចរ និង​ទម្រ​របស់​ប្រាសាទ អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ឱ្យ​ភ្ញៀវទេសចរ​ឡើងទៅ​ទស្សនា​នៅ​រួត​បាកាន​នេះ ក្នុង​មួយ​ពេល​តែ​៣០០​នាក់​ប៉ុនណ្ណោះ​។ សម្រាប់​ដំណើរការ​ជួលជុល​ព្រះ​ពុទ្ធបដិមា​ចំនួន​៤​អង្គ​នៅ​រួត​បាកាន​នេះ មិន​ប៉ះពាល់​ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​នោះ​ទេ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *