(កណ្ដាល)៖ ឯកឧត្តម ចៅ តុល អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ និងជានាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១នេះ បានសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ និងថវិកាដល់បងប្អូនប្រជាពល
រដ្ឋ និងប្រជាការពារនិងយុវជនសរុបជាង២០០នាក់ នៅសាលាឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
ឯកឧត្តមចៅ តុល បានលើកឡើងទៀតថា ក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន បានគ្រប់គ្រងបានយ៉ាងល្អបំផុតមិនឲ្យមានការរីករាលដាលឆ្លងជំងឺកូវីដ១៩លក្ខណ:ទ្រង់ទ្រាយធំ ដោយសម្ដេចបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃគ្មានបានសម្រាកស្រួលខ្លួនឡើយ ។ ធ្វើយ៉ាងណាខិតខំរកសេចក្ដីសុខជូនពលរដ្ឋ។ ឲ្យចៀសផុតនូវគ្រោះកម្មនៃជំងឺកូវីដ១៩នេះ ពិសេសគិតគូរពីសុខទុក្ខរបស់
ប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណ:ដោយគ្មានប្រកាន់និន្នាការនយោបាយអ្វីឡើយ ។
លោកបានបញ្ជាក់ពីមោទនៈភាពកាន់តែអស្ចារ្យដោយកម្ពុជាយើងបានជាប់ចំណាត់ថ្នាក់លេខ២នៃការទប់ស្កាត់កូវីដ១៩បានល្អបំផុតក្នុងតំបន់អាស៊ាននៅពីក្រោយសិង្ហបុរីតែមួយប្រទេសប៉ុណ្ណោះ ដែលនេះជាការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលដែលឈ្លាសវៃរហ័សរហួនក្នុងការចាត់តាំងចាត់ចែងបានយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត ហើយជាសំណាងល្អខ្លាំងណាស់សំរាប់ប្រទេសកម្ពុជា និងប្រជាជនទាំងមូលដែលមានមេដឹកនាំប្រកបដោយគតិបណ្ឌិត និងមានសមត្ថភាពខ្លាំងក្លា បញ្ញាឈ្លាសវៃ ដែលបានដឹកនាំស្រុកទេសយើងឲ្យមានសន្តិភាព ឲ្យរួចផុតពីភាពក្រីក្រ មានការអភិវឌ្ឍន៍ ពិសេសគឺទប់ស្កាត់បានល្អបំផុតនូវការឆ្លងជំងឺកួវីដ១៩ដ៍សាហាវនេះ ។
ឯកឧត្តម ចៅ តុល បានលើកឡើងពីគុណបំណាច់ដ៍ធំធេងរបស់សម្ដេចតេជោហ៊ុន សែន ក្នុងទិសដៅរស់នៅក្រោមដំបូលសន្តិភាពទាំងអស់គ្នា ប្រកបដោយសេចក្ដីសុខ ហើយនេះជាភ័ព្វសំណាងណាស់ដែលយើងមានមេដឹកនាំប្រកបដោយចិត្តធម៍ និងមានសមត្ថភាពខ្ពស់ ។
ស្ថិតក្នុងឱកាសនេះ ឯកឧត្តមចៅ តុល បានលើកឡើងពីគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរយកចិត្តទុកដាក់បំផុត។
ទោះយ៉ាងណា ឯកឧត្តម ចៅ តុល ក៍នៅបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈការអនុវត្តនូវវិធានសុខាភិបាល ពិសេសគឺវិធាន ៣ កុំនិង ៣ ការពារ ឱ្យមានប្រសិទ្ធភាពដើម្បីឈានទៅរកការកាត់ផ្ដាច់ការចម្លងជំងឺនេះទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ ។