លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ផាកពិន័យ​រថយន្ត​ដឹក​ខ្សាច់​នៅលើ​ផ្លូវជាតិ​លេខ​២១A​ក្រុង​តាខ្មៅ​!

​កណ្តាល​៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត កម្លាំង​អន្តរាគមន៍​ខេត្ត និង​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ ចុះ​ធ្វើ​ការត្រួតពិនិត្យ និង​ធ្វើ​ការផាកពិន័យ​ទៅ​រថយន្ត​បែន​ធុន​ធំ​ដឹក​ខ្សាច់​ចេញ​
​ពី​ដេប៉ូ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១A ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​បាន​ថ្លែង បន្ទាប់ពី​មាន​ការ​ត្អូញត្អែ ពិសេស​ការលើកឡើង​ពី​ក្តី​កង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​សិត្បូ សង្កាត់​ស្វាយ​រលំ និង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ លើកឡើង​ពី​ផលប៉ះពាល​ទៅលើ​រថយន្ត​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ ។
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចរាចរណ៍​ចុះ​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​រថយន្ត​ដឹក​ខ្សាច់​នេះ ក្រោយ​ការដឹកនាំ​ដោយ​ផ្ទាល់​ពី លោក នៃ ចារី អភិបាលរង​ខេត្ត​កណ្តាល ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា សមត្ថកិច្ច​ជំនាញ ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត នឹង​អ្នកបើកបរ ។ ចំពោះ​រថយន្ត និង​អ្នកបើកប​រណា​ល្មើសច្បាប់​នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​បាន​កំណត់ នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ។ ហើយ​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ នឹង​ធ្វើឡើង​ជា​រៀងរាល់ថ្ងៃ​នៅលើ​ផ្លូវជាតិ​លេខ​២១A រហូត ម្ចាស់​អាជីវកម្ម​រថយន្ត​ដឹក​ខ្សាច់​ទាំងអស់​រៀងចាល ហើយ​ចូលរួម​គោរព​ច្បាប់​ឲ្យបាន​គ្រប់ៗ​គ្នា ៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *