(​កណ្ដាល​)៖ លោក ចៅ តុល អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​កោះធំ និង​ជា​នាយករង​ខុទ្ទកាល័យ​​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១​នេះ បាន​សំណេះសំណាល សួរសុខទុក្ខ លោកគ្រូ សិស្ស​អ៉ីស្លាម​និង​ប្រជា​ការពារ​ជា​ច្រើន​នាក់ ព្រមទាំង​ផ្ដាំផ្ញើរ​ឲ្យខិត​ខំ​សិក្សា​​រៀនសូត្រ និង​បង្រៀន​ឲ្យអស់​ពី​សមត្ថភាព ។ ​ឯកឧត្តម ចៅ តុល បានលើកឡើង​បន្ថែម​ពី​គោលនយោបាយ​សុខដុម​នីយកម្ម​សាសនា​ល្អ​បំផុត​របស់​រាជរដ្ឋាភិបាល​​កម្ពុជា ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ដល់​គ្រប់​សាសនិក​ទាំងអស់ ក្នុងនោះ​សាសនិក​អ៉ីស្លាម​ត្រូវ​បាន​លើក​តម្កើន​ឡើង ហើយក៍​លោកគ្រូ​-​អ្នក​គ្រូក៍​ទទួលបាន​ក្រប​ខណ្ឌ មាន​ប្រាក់​បៀរ​វត្ស​ន៍​ត្រឹមត្រូវ ព្រមទាំង​មាន​សាលារៀន​សាសនា​អ៉ីស្លាម​ជាច្រើន​ផង​ដែរ​នៅ​តាម​មូលដ្ឋាន​សហគម​អ៉ីស្លាម​យើង ។ ​ឯកឧត្តម ចៅ តុល បានលើកឡើង​ពី​គុណបំណាច់​ដ៍​ធំធេង​របស់​សម្ដេច​តេជោ​ហ៊ុន សែន ដែល​ស្រលាញ់​បងប្អូន​សាសនិក​អ៉ីស្លាម និង​ស្រលាញ់​គ្រប់​សាសនិក​ទាំងអស់ ក្នុងទិសដៅ​រស់នៅ​ក្រោម​ដំបូល​សន្តិភាព​ទាំងអស់គ្នា ប្រកប​ដោយ​សេចក្ដីសុខ ហើយ​នេះ​ជា​ភ័ព្វសំណាង​ណាស់​ដែល​យើង​មាន​មេដឹកនាំ​ប្រកប​ដោយ​ចិត្ត​ធ​ម៍ និង​មាន​សមត្ថភាព​ខ្ពស់ ។ ​ឯកឧត្តម​ចៅ តុល បាន​លើកឡើង​ទៀត​ថា ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេជោ​ហ៊ុន សែន បាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ​បំផុត​មិនឲ្យ​មាន​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​១៩​លក្ខណ​:​ទ្រង់ទ្រាយ​ធំ ដោយ​សម្ដេច​បាន​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​បាន​សម្រាក​ស្រួលខ្លួន​ឡើយ ។ ធ្វើយ៉ាងណា​ខិតខំ​រក​សេចក្ដីសុខ​ជូន​ពលរដ្ឋ​ទូទាំង​នគរ​កម្ពុជា​យើង ឲ្យ​ចៀស​ផុត​នូវ​គ្រោះ​កម្ម​នៃ​ជំងឺ​កូវី​ដ​១៩​នេះ ពិសេស​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជារាស្ត្រ​គ្រប់​ស្រទាប់​វណ្ណ​:​ដោយ​គ្មាន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ។ ​សូមជម្រាបថា តាមរយ​:​ការចុះ​ជួយ​ខ្នះខ្នែង​ជួយ​ពី​សំណាក់​ឯកឧត្តម​ចៅ តុល ស្រុក​កោះ​ធំ​ហាក់​ប្រែប្រួល​មុខ​ ​មាត់​យ៉ាងខ្លាំង ដោយ​មាន​ការរីកចំរើន ពិសេស​ទៅលើ​វិហារ​អ៉ីស្លាមដ៍​ធំ​លំដាប់​ទី​២​នៅ​កម្ពុជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់​វ្រាំ​ង​ទន្លេ​ក្រោយ​វិហារ​អ៉ីស្លាម ការដាក់​អំពូល​ភ្លើង​សូ​ឡា ការស្ថាបនា​ផ្លូវ​បេតុង ការកសាង​សាលារៀន​សាសនា​អ៉ីស្លាម ការកសាង​ខ្លោងទ្វា​វិហារ​អ៉ីស្លាម ការជួសជុល​ដំបូល​វិហារ ការ​ក្រាល​ការ៉ូឡា ការរៀបចំ​សួន ការ​យុប​តែង​ឈើ​ក្នុង​វិហារ​អ៉ីស្លាម ការ​រើប​ចំរុប​តែង​គ្រឿងល​ម្អ​គ្រប់បែប​យ៉ាង​ក្នុង​វិហារ​អ៉ី​ស្លាម ដែល​គោត​ជា​ថវិការ​ខ្ទង់លាន​ដុល្លា​ឯណោះ ដែល​ការរីកចំរើន​នេះ ទទួល​បាន​ការ​សាទរ​ជា​អនេក​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កោះធំ ពិសេស​គឺ​សំរាប់​បងប្អូន​សាសនិក​អ៉ីស្លាម​តែម្ដង ។ ហើយ​គម្រោង​សាសង​សង់​វិហារ​នៅ​ភូមិ​ចាម​ក្រោម​មាន​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លា ក៍​គ្រោង​នឹង​សាងសង់​ជា​បន្តបន្ទាប់​ផង​ដែរ​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​ចៅ តុល ៕​

(​កណ្ដាល​)៖ លោក ចៅ តុល អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​កោះធំ និង​ជា​នាយករង​ខុទ្ទកាល័យ​​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា
​នៅ​ព្រឹក​ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១​នេះ បាន​សំណេះសំណាល សួរសុខទុក្ខ លោកគ្រូ សិស្ស​អ៉ីស្លាម​និង​ប្រជា​ការពារ​ជា​ច្រើន​នាក់ ព្រមទាំង​ផ្ដាំផ្ញើរ​ឲ្យខិត​ខំ​សិក្សា​​រៀនសូត្រ និង​បង្រៀន​ឲ្យអស់​ពី​សមត្ថភាព ។

​ឯកឧត្តម ចៅ តុល បានលើកឡើង​បន្ថែម​ពី​គោលនយោបាយ​សុខដុម​នីយកម្ម​សាសនា​ល្អ​បំផុត​របស់​រាជរដ្ឋាភិបាល​​កម្ពុជា ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ដល់​គ្រប់​សាសនិក​ទាំងអស់ ក្នុងនោះ​សាសនិក​អ៉ីស្លាម​ត្រូវ​បាន​លើក​តម្កើន​ឡើង ហើយក៍​លោកគ្រូ​-​អ្នក​គ្រូក៍​ទទួលបាន​ក្រប​ខណ្ឌ មាន​ប្រាក់​បៀរ​វត្ស​ន៍​ត្រឹមត្រូវ ព្រមទាំង​មាន​សាលារៀន​សាសនា​អ៉ីស្លាម​ជាច្រើន​ផង​ដែរ​នៅ​តាម​មូលដ្ឋាន​សហគម​អ៉ីស្លាម​យើង ។

​ឯកឧត្តម ចៅ តុល បានលើកឡើង​ពី​គុណបំណាច់​ដ៍​ធំធេង​របស់​សម្ដេច​តេជោ​ហ៊ុន សែន ដែល​ស្រលាញ់​បងប្អូន​សាសនិក​អ៉ីស្លាម និង​ស្រលាញ់​គ្រប់​សាសនិក​ទាំងអស់ ក្នុងទិសដៅ​រស់នៅ​ក្រោម​ដំបូល​សន្តិភាព​ទាំងអស់គ្នា ប្រកប​ដោយ​សេចក្ដីសុខ ហើយ​នេះ​ជា​ភ័ព្វសំណាង​ណាស់​ដែល​យើង​មាន​មេដឹកនាំ​ប្រកប​ដោយ​ចិត្ត​ធ​ម៍ និង​មាន​សមត្ថភាព​ខ្ពស់ ។

​ឯកឧត្តម​ចៅ តុល បាន​លើកឡើង​ទៀត​ថា ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេជោ​ហ៊ុន សែន បាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ​បំផុត​មិនឲ្យ​មាន​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​១៩​លក្ខណ​:​ទ្រង់ទ្រាយ​ធំ ដោយ​សម្ដេច​បាន​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​បាន​សម្រាក​ស្រួលខ្លួន​ឡើយ ។ ធ្វើយ៉ាងណា​ខិតខំ​រក​សេចក្ដីសុខ​ជូន​ពលរដ្ឋ​ទូទាំង​នគរ​កម្ពុជា​យើង ឲ្យ​ចៀស​ផុត​នូវ​គ្រោះ​កម្ម​នៃ​ជំងឺ​កូវី​ដ​១៩​នេះ ពិសេស​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជារាស្ត្រ​គ្រប់​ស្រទាប់​វណ្ណ​:​ដោយ​គ្មាន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

​សូមជម្រាបថា តាមរយ​:​ការចុះ​ជួយ​ខ្នះខ្នែង​ជួយ​ពី​សំណាក់​ឯកឧត្តម​ចៅ តុល ស្រុក​កោះ​ធំ​ហាក់​ប្រែប្រួល​មុខ​
​មាត់​យ៉ាងខ្លាំង ដោយ​មាន​ការរីកចំរើន ពិសេស​ទៅលើ​វិហារ​អ៉ីស្លាមដ៍​ធំ​លំដាប់​ទី​២​នៅ​កម្ពុជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់​វ្រាំ​ង​ទន្លេ​ក្រោយ​វិហារ​អ៉ីស្លាម ការដាក់​អំពូល​ភ្លើង​សូ​ឡា ការស្ថាបនា​ផ្លូវ​បេតុង ការកសាង​សាលារៀន​សាសនា​អ៉ីស្លាម ការកសាង​ខ្លោងទ្វា​វិហារ​អ៉ីស្លាម ការជួសជុល​ដំបូល​វិហារ ការ​ក្រាល​ការ៉ូឡា ការរៀបចំ​សួន ការ​យុប​តែង​ឈើ​ក្នុង​វិហារ​អ៉ីស្លាម ការ​រើប​ចំរុប​តែង​គ្រឿងល​ម្អ​គ្រប់បែប​យ៉ាង​ក្នុង​វិហារ​អ៉ី​ស្លាម ដែល​គោត​ជា​ថវិការ​ខ្ទង់លាន​ដុល្លា​ឯណោះ ដែល​ការរីកចំរើន​នេះ ទទួល​បាន​ការ​សាទរ​ជា​អនេក​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កោះធំ ពិសេស​គឺ​សំរាប់​បងប្អូន​សាសនិក​អ៉ីស្លាម​តែម្ដង ។ ហើយ​គម្រោង​សាសង​សង់​វិហារ​នៅ​ភូមិ​ចាម​ក្រោម​មាន​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លា ក៍​គ្រោង​នឹង​សាងសង់​ជា​បន្តបន្ទាប់​ផង​ដែរ​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​ចៅ តុល ៕​

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *