ខេត្តស្វាយរៀង៖ អ្នកខេត្តស្វាយរៀងតែងតែយកមុខម្ហូប៥មុខដែលមកធ្វើនៅក្នុងកម្មវិធីធំៗហើយនិងបរិភោគជាប្រចាំថ្ងៃដែលគេសង្កេតឃើញមាននៅគ្រប់ទីកន្លែងមិនថានៅទីរួមខេត្តស្វាយរៀងឬនៅតាមបណ្តាស្រុកនានាក្នុងខេត្តស្វាយរៀងនោះទេ។ហើយទាំង៥មុខនោះភាគច្រើនបងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀងតែងតែធ្វើជាប្រចាំសម្រាប់បរិភោគនិងទទួលភ្ញៀវក្នុងពិធីផ្សេងៗ។
ចង់ដឹងថាមុខ៥មុខមានអ្វីខ្វះនោះយើងនិងបង្ហាញជួនដូចខាងក្រោម៖
ទី១.សម្លរកកូរកណ្តៀង
សម្លរកកូរកណ្តៀងតាមរយ:មុខម្ហូបមួយនេះគេនឹងអាចសម្គាល់ដឹងបានថាជាម្ហូបអ្នកខេត្តស្វាយរៀងនិងមានលក់នៅតាមហាង ភោគជនីយដ្ឋាននានាក្នុងខេត្តស្វាយរៀងព្រមទាំងពេញនិយមផងដែរក្នុងការធ្វើម្ហូបប្រចាំថ្ងៃ។
ទី២.ផ្អកត្រីប្រៃឬផ្អកត្រីក្រឹមនិងបន្លែពពាយ
ចំពោះផ្អកត្រីប្រៃឬផ្អកត្រីក្រឹមអ្នកស្វាយរៀងក៏ជាម្ហូបប្រចាំសម្រាប់ខេត្តស្វាយរៀងគឺសំបូរនៅរដូវវស្សានិងក្រោយរដូវវស្សាប៉ុណ្ណោះ។
ទី៣.ជ្រក់ត្រាវ
ចំពោះជ្រក់ត្រាវនេះក៏គេមិនចោលផងដែរព្រោះជ្រក់ត្រាវគេតែងតែយកផ្គាប់ជាមួយត្រីអាំងគ្រប់ប្រភេទដែលបង្ហាញអោយដឹងថាអ្នកខេត្តស្វាយរៀង។
ទី៤.បបរបាញ់កាញ់
បបរបាញ់កាញ់ជាអាហារមួយផងដែរសម្រាប់អ្នកខេត្តស្វាយរៀងគេតែងតែឃើញយកបបរបាញ់កាញ់យកមកធ្វើនូវក្នុងកម្មវិធីបុណ្យគ្រប់ប្រភេទនិងទទួលភ្ញៀវក្នុងពិធីហែរចំនួន ពិធីឡើងផ្ទះ ជាដើម។
ទី៥.សាច់ជ្រូកលីងជាមួយជ្រកដណ្តែក
សាច់ជ្រូកលីងជាមួយជ្រកដណ្តែកនេះដែរអ្នកខេត្តស្វាយរៀងគេមិនដែលចោលនោះទេគេតែងតែយកមកធ្វើម្ហូបនៅក្នុងកម្មវិធីមង្គលការនិងបុណ្យទានផ្សេងៗហើយសាច់ជ្រូកលីងជ្រកសណ្តែកនេះក៏គេអាចសំគាល់ថាជាអ្នកខេត្តស្វាយរៀងផងដែរ។
មុខម្ហូបទាំង៥មុខខាងលើនេះហើយគេអាចសំគាល់ដឹងថាជាអ្នកខេត្តស្វាយរៀងព្រោះថាភាគច្រើនសម្រាប់អ្នកខេត្តស្វាយរៀងចូលចិត្តនិងពេញនិយមខ្លាំងពេលមានរវល់ម្តងៗមិនថាកម្មវិធីតូចធំនោះទេគេសង្កេតឃើញមានការដាក់ទទួលភ្លៀវក៏ដូចជាធ្វើម្ហូបប្រចាំថ្ងៃតាមខ្នងផ្ទះពលរដ្ឋផងដែរ។