ឯកឧត្តម​គង់ សោ​ភ​ណ្ឌ័ និង​មន្រី្តរាជការ ខេត្តកណ្ដាល​កាន់បិណ្ឌ​ទី​១ នៅ​វត្ត​ប្រជុំ​នទី​ក្រពើ​ហា​

ខេត្ត​កណ្ដាល​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ០១​រោច ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល រួម​ជាមួយ​ឯកឧត្ដម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម អភិបាលរង​ខេត្ត មន្រី្តរាជការ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​រាប់បាត្រ ឆ្លង​វេន​បិណ្ឌ​ទី​១ នៅ​វត្ត​ប្រជុំ​នទី ក្រពើ​ហា​ស្ថិតនៅ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អំពាវនាវ​ដល់​ពុទ្ធបរស័ទ​ទាំងអស់ ត្រូវ​ប្រកាន់​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ គឺ​មនុស្ស​គ្រប់​រូប​ត្រូវ​តាំងចិត្ត​បំពេញ​សេចក្ដី​ល្អ នឹង​មាន​ភាព​ក​ត្ត​ញ្ញូ ដឹងគុណ​នឹកឃើញ​ដល់​ឪពុកម្ដាយ សាច់​ញ្ញា​ត្តិ និង​សាច់​សារ​លោហិត ៧​សន្ដាន​ដែល​ធា្លប់មាន​គុណ​លើ​ខ្លួន ទាំង​អ្នក​លាចាក​លោក​ទៅហើយ និង​អ្នក​ដែល​នៅ​រស់​។ ពិធី​បុណ្យកាន់បិណ្ឌ នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ គឺជា​ឪ​កាស​ឱ្យ​សាច់ញាតិ​ទាំងឡាយ​ដែល​នៅ​ផ្សេងៗ​គ្នា មកជួបជុំ​គ្នា បង្កើន​ឱ្យ​មាន​សាមគ្គីភាព​គ្នា និង​បណ្ដុះ​ស្មារតី​ឱ្យ​មនុស្ស​លះបង់​សេចក្ដី​អាក្រក់​គ្រប់យ៉ាង​។ ទោះជា​យ៉ាងនេះ​ក្ដី ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ សូម​ចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល ពិសេស​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី រួមមាន ៣​ការពារ និង​កុំ សំដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ពិសេស​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា​។​

​ព្រះ​ឃោស​មុនី​វង្ស វ័​ន្ត វណ្ណោ ព្រះចៅអធិការ​វត្ត​ប្រជុំ​នទី​(​ក្រពើ​ហា​) បាន​មាន​សង្ឃដីកា​ថា វត្ត​បាន​រៀបចំ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ ការពារ ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ។ ព្រះចៅអធិការ​វត្ត​ប្រជុំ​នទី​(​ក្រពើ​ហា​) ក៏​បាន​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ទាំងអស់ ដែល​អញ្ជើញ​មក​កាន់បិណ្ឌ​នៅ​តាម​ទី​វត្ត​អារាម​នានា ត្រូវ​ការពារ​ខ្លួន​ឱ្យបាន​ច្រើន ដោយ​ត្រូវមាន​អា​កុល ពាក់​ម៉ាស និង​ការ​ប្រគេន​ដល់​ព្រះសង្ឃ​មិន​ត្រូវឱ្យ​កៀក​ជិត​ពេក​នោះ​ទេ ឱ្យតែ​ញាតិ​ញោម​មាន​សទ្ធា​ជ្រះថ្លា យក​ចង្ហាន់​មក​ប្រគេន​ដល់​ព្រះសង្ឃ មិនចាំបាច់​កៀក​ឬ​ស្និទ្ធស្នាល​នោះ​ទេ​ក៏​ទទួលបាន​នូវ​បុណ្យ​កុសល​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​មួយ​ដែល​ធំជាងគេ នៅក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ ពិធី​នេះ មាន​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ដែល​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​។ ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ឆ្នាំ​២០២១​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៤​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃទី​២២ ខែកញ្ញា​ដល់​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២១​។​
​ជា​រៀងរាល់ឆ្នាំ​នៅ​ពេល​ដល់​ថ្ងៃ​ខែ ដែល​ត្រូវ​ប្រារព្ធ ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា ជា​ពិសេស​ឪពុកម្ដាយ​នៅ​ស្រុក​កណើត ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​អារាម​។ ទាំងនេះ គឺជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើ​តៗ​គ្នា របស់​ជនជាតិ​ខ្មែរ​យើង​ជា​យូរ​មក​ហើយ​។​

​ឯកឧត្តម​អភិបាលខេត្ត មន្រី្តរាជការ​ខេត្ត​កណ្ដា​ល និង​ពុទ្ធបរស័ទ បាន​ប្រគេន​ទេយ្យវត្ថុ សំភារៈ​បរិក្ខា រួមមាន​អង្ករ​១​តោន ទឹក​សុទ្ធ​២០​កេះ ទឹកក្រូច​២០​កេះ ត្រីខ ៣០​យួរ ទឹក​ស៊ី​អី​វ ទឹកត្រី ២០​យួរ ម៉ាស ១​កេស​ធំ និង​បច្ច័យ​១៦​លាន ៩២​ម៉ឺន​រៀល ដែល​កើតឡើង​ដោយ​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធ​បរិស័ត្តិ​ចំណុះជើងវត្ត ក្នុង​វេន​ទី​១ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​កណ្តាល​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *