ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយ ឧបត្ថម្ភជូនដល់ រដ្ឋបាលសាលាស្រុកស្អាង សម្រាប់ប្រើប្រាស់ ក្នុងការគ្រប់គ្រង បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ផងដែរអំណោយរបស់ឯកឧត្តមស៊ាងប៊ុនលាង និង លោកជំទាវ ហ៊ុន ប៊ុនធឿន ព្រមទាំងលោកជំទាវ ហៀវ លន់ បានផ្ដល់ជូនរដ្ឋបាលស្រុកស្អាងសម្រាប់ប្រើប្រាស់និងចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ covid-19 ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ 2021រួមមាន:
១ . អង្ករ ៥០បាវ
២ . ទឹកសុទ្ធវីតាល់ ៥០កេះ
៣ . ទឹកត្រី ១០ កេះ
៤ . ទឹកស៊ីអ៊ីវ ១០កេះ
៥ . ម៉ាស់ ០៥ កេះធំ
៦ . អាកុល ១០កាន
៧.ថវិការ ១០.០០០.០០០រៀល
នៅក្នុងពិធីប្រគល់អំណោយនោះផងដែរឯកឧត្តមស៊ាង ប៊ុនលាង បានអំពាវនាវឲ្យមន្ត្រីបម្រើការក្នុងសាលាស្រុកស្អាងមានវិធានការផ្សព្វផ្សាយអំពីបញ្ហាការពារកុំឲ្យរីករាលដាលនៃជំងឺកូវីដឲ្យបានល្អក្នុងមូលដ្ឋានព្រមទាំងបានស្នើសុំឲ្យមន្ត្រីសុខាភិបាលសរសេរនូវវិធានការ ៣ការពារ និង ៣ កុំ ឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ហើយយកទៅបិតនៅតាមផ្ទះតែម្តង។