លោកស្នងការ​ខេត្តកណ្ដាល​បញ្ជូន​កងកម្លាំង​ចំនួន​៥០​នាក់​ចុះ​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់ នៅ​មណ្ឌល​ចត្តា​ឡី​ស័ក ក្នុង​ស្រុក​កោះធំ និង​ស្រុក​ល្វាឯម​

កណ្តាល​៖ ចាប់តាំងពី​ព្រឹត្តិការណ៍​២០ កុម្ភៈ បាន​កំពុង​ពង្រីក​ខ្លួន​ឆ្លង​ចូល​ក្នុង​សហគមន៍​កាន់តែច្រើន​និង​មាន​អ្នក​ជាប់​ពាក់ ព័ន្ធ​ព្រឹត្តិការណ៍​នេះ​ក៏​កាន់តែច្រើន និង​យោង​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​បាន​ដាក់ចេញ​ជា​បន្តបន្ទាប់​និង​បន្ទាន់ ភ្លាមៗ​នេះ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១០ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​ចាត់តាំង​កងកម្លាំង​ចំនួន​៥០​នាក់ ចុះ​កិច្ចប្រតិបត្តិការ​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់ នៅ​មណ្ឌល​ចត្តា​ឡី​ស័ក ក្នុង​ស្រុក​កោះធំ និង​ស្រុក​ល្វាឯម​។​

​ជាក់ស្តែង​នៅ​ព្រឹក​នេះ​លោក​ស្នងការ​ខេត្ត​ក៏​បាន​ជូន​ដំណើរ​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ចំនួន​ខាងលើ​ឡើង​រថយន្ត​ចេញ​ដំណើរ​ដើម្បី​ចុះ​ទៅ​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់ នៅ​មណ្ឌល​ចត្តា​ឡី​ស័កទាំង​២​ខាងលើ​។​

​គួរ​ជម្រាប​ថា​ក្នុង​នោះ​កងកម្លាំង​ដែល​ត្រូវ​ការពា​នៅ​មណ្ឌល​
​ចត្តា​ឡី​ស័ក ក្នុង​ស្រុក​កោះធំ ចំនួន​៣០​នាក់ និង​ស្រុក​ល្វាឯម ចំនួន​២០​នាក់​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *