ពិធី​សំណេះសំណាល សួរសុខទុក្ខ ជាមួយ​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​

​ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ ជាមួយ​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​។​

​មានប្រសាសន៍​នាក​ម្ម​នៅដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​កងកម្លាំង​នគរបាល​ខេត្ត​កណ្ដាល ដែល​ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់ អនុវត្ត​ការងារ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន ព្រមទាំង​បាន​ការពា​រសុខ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ ឥស្សរជន និង​រក្សាបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណ​: ជូន​ប្រជាពលរដ្ឋ តាមរយ​:​អនុវត្ត​នូវ​គោលនយោបាយ​”​ភូមិ ឃុំ មាន​សុវត្ថិភាព​” បាន​យ៉ាង​ល្អប្រសើរ​នា​ពេលកន្លងមក​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​ដល់​កងកម្លាំង​នគរបាល​ខេត្ត​កណ្ដាល ត្រូវ​កែប្រែ​ឥរិយាបថ​ពី​អ្នកគ្រប់គ្រង ឲ្យទៅ​ជា​អ្នក​ផ្ដល់ ឬ​បម្រើ​សេវា​រដ្ឋបាល ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​ការឆ្លើយតប​ដោយ​ប្រកាន់​ភ្ជាប់​នូវ​ឥរិយាបថ​ទាំង​៤ គឺ​ឆន្ទះ​ម្ចាស់ការ ភក្ដីភាព មនសិកា​វិជ្ជាជីវៈ និង​វប្បធម៌​សេវាសាធារណៈ​។​

​ឯកឧត្តម​អភិបាលខេត្ត បន្ថែមថា កងកម្លាំង​នគរបាល​ទាំងអស់​ទូទាំង​ខេត្ត​កណ្ដាល ត្រូវ​ខិតខំ​បង្ក្រាប​ល្បែងស៊ីសង បងតូច​បងធំ និង​បទល្មើស​នានា ដែល​កើតមានឡើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល និង​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែ​រ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *