(ខេត្តកណ្តាល) ៖ មានការភ្ញាក់ផ្អើលនិងឆោឡោឡើងដោយមានជនស្គាល់មុខបានធ្វើគតព្រះសង្សហេតុការណ៍នេះបានកើតឡើងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក(ដឹងហេតុការណ៍)នៅចំណុចលើកុដិក្នុងវត្តចេតិយថ្មី ភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះ០១អង្គ(ព្រះសង្ឃ)ព្រះនាម ភោគ ធារិទ្ធ (ហៅតាតឿតាតុប)ព្រះជន្ម៥៣
វស្សា ជាចៅអធិការវត្ត ចេតិយថ្មី ភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។ វត្ថុតាងចាប់យក៖ខ្សែនីឡុងពណ៌ស(ខ្សែកន្ទុយកណ្តុរ)ទំហំ០,៥ មីលីម៉ែត្រនិងប្រវែងវាស់១ជុំ កប្រវែង៣០សង្ទីម៉ែត្រ។
តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើលោកយាយ បុិច សារឿន ហៅយាយប៉ុក អាយុ ៦៧ឆ្នាំ រស់នៅក្នុងវត្ត បានទៅនិមន្តព្រះសង្ឈខាងលើពីក្នុងកុដិឲ្យនិមន្តឆាន់ចង្ហាន់ពេលព្រឹក?ពេលទៅដល់មុខកុដិក៏បានស្រែកហៅ ប៉ុន្តែមិនឮ សម្លេងលោកឆ្លើយតប?ក៏ត្រឡប់មកវិញហៅលោកយាយម្នាក់ទៀតឈ្មោះ ធ្លក យន អាយុ ៧០ឆ្នាំ ឲ្យទៅជួយហៅលោកនិងរុញទ្វារចូលក្នុងកុដិបានឃើញលោកចៅអធិការវត្តសុគតនៅលើគ្រែនិង
មានភួយពណ៌លឿងគ្របលើព្រះកេស ហើយបានផ្អើលឆោឡោហៅកូនសិស្សលោក និងទូងស្គរហៅពុទ្ធបរិសទ្ធ័ឲ្យមកមើល៕
ចំពោះករណីខាងលើកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់កំពុងធ្វើការស៉ើបអង្កេតបន្តតាមនីតិវិធី៕