ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥.០០០ ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាការចូលរួមចំណែកទិញវ៉ាក់សាំងកូវីដ ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ ក្នុងដំណាក់កាលដែលជំងឺកូវីដ ១៩ បានឆ្លងរាលដាលដល់សហគមន៍ក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត និងលោកជំទាវ តែងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីក្នុងបុព្វហេតុមនុស្សធម៌ សប្បុរសធម៌ និងសង្គមជាតិនៅគ្រប់កាលៈទេសៈមិនដែលខកខានឡើយ។
ជាក់ស្តែង ក្នុងពេលទទួលរងនូវគ្រោះទឹកជំនន់ក្នុងឆ្នាំ២០២០ នេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមការងារ បានបរិច្ចាគ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់គិតជាថវិកាសរុបចំនួនជាង ២៥.០០០ ដុល្លារអាមេរិក ឧបត្ថម្ភការសាងសង់អគារថ្មីមន្ទីរពេទ្យកាល់ម៉ែត ២.០០០ដុល្លារអាមេរិក ហើយក្នុងរយ:ពេលកន្លងមកបានរួមចំណែកជាមួយអង្គការ សប្បុរសជនជប៉ុនសាងសង់អគារសិក្សាចំនួន ១៥៧ ខ្នង ស្មើ ៦៥០បន្ទប់ និងសមិទ្ធផលផ្សេងៗគិតជាទឹកប្រាក់សរុបជិត ៩ លានដុល្លារអាមេរិកទៀតផង។