កណ្តាល ៖ អគ្គិភ័យឆាបឆេះរោងចក្រញូអីមេជីណេសិនលីមីធីត(កែឆ្នៃគ្រឿងសង្ហារឹម)បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង ៩និង២០នាទីព្រឹកថ្ងៃពុធ៩រោចខែមិគសិរឆ្នាំជូតទោសក័ ព ស ២៥៦៤ត្រូវថ្ងៃទី៩ខែធ្នូឆ្នាំ២០២០នៅចំណុចរោងចក្រញូអីមេជីណេសិនលីមីធីត(កែឆ្នៃគ្រឿងសង្ហារឹម)ស្ថិតនៅភូមិព្រែកឡុងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្តាល ។
សមត្ថកិច្ចឲ្យដឹងថាមូលហេតុដែលឆាបឆេះខាងលើគឺបណ្តាលមកពីទុស្សេខ្សែភ្លើងចេញពីឡចំហ៊ុយឈើននៅផ្នែកខាងក្រោយអគា។អគ្គិភ័យខាងលើបណ្តាលអោយការខូចខាតអាទទឹង៥០m×១០០m(ខូចខាត២០%)នឹងឆេះគ្រឿងគ្រឿងសង្ហារឹមមួយចំនួន(មិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សទេ)
ហេតុការណ៍ខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៩គ្រឿង ក្នុងនោះរថយន្តស្នងការដ្ផាននគរបាលខេត្តកណ្តាល៣គ្រឿង រថយន្តពន្លត់អគ្គី័ភ័យនាយកដ្ផានក្រសួងមហាផ្ទៃ៣គ្រឿងនិងរថយន្តពន្លត់អគ្គីភ័យអង្គរក្សចំនួន៣គ្រឿងភ្លើងបានរលត់ជាស្ថាពរ នៅវេលាម៉ោង១០និង៥៥នាទី។