សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ទទួល​អំណោយ​មនុស្សធម៌​ជា​ថវិកា និង​សម្ភារៈ​សម្រាប់​ការពារ​ជំងឺ​កូវី​ដ​-១៩ ពី​សប្បុរសជន​នានា ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ បង្ការ ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​

ខេត្ត​កណ្តាល ៖ ដើម្បី​ចូលរួម និង​គាំទ្រ​ជាមួយ​សកម្មភាព​មនុស្ស​ធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ពិសេស​ចូលរួម​ក្នុង​យុទ្ធនាការ បង្ការ ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ឧកញ៉ា គិត ចាន់ថា និង​សប្បុរសជន​នានា បាន​នាំយក​អំណោយ​មនុស្សធម៌ ជា​ថវិកា និង​សម្ភារៈ​សម្រាប់​ការពារ​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ចូលរួម​យុទ្ធនាការ បង្ការ ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ក្រោម​អធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​ខេត្ត​កណ្តាល​។​

​មានប្រសាសន៍​នាឱកាស​នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​លោក​ឧកញ៉ា គិត ចាន់ថា និង​សប្បុរសជន​នានា ដែល​បាន​បរិច្ចាគ​នូវ​ទ្រព្យសម្បត្តិ ធនធាន​ផ្ទាល់ខ្លួន ជួយ​ឧបត្ថម្ភ​ជូន​សាខា​កាកបាទ​ក្រហ​កម្ពុជា​ខេត្ត​នៅពេលនេះ ហើយ​ឯកឧត្ដម សូម​សន្យា​ថា សាខា​កាកបាទ​ក្រហ​កម្ពុជា​ខេត្ត នឹង​យកចិត្តទុកដាក់​ប្រើប្រាស់​អំណោយ​ដ៏​សប្បុរស​នេះ ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ ពិសេស​ក្នុង​យុទ្ធនាការ បង្ការ ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ដោយ​មិន​មាន​ការរើសអើង​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ គឺ​ទីណា​មានកា​លំបាក ទំ​នោះ​មាន​កាកបាទ​ក្រហ​កម្ពុជា ដោយ​ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧ របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​កម្ពុជា​។

​សូម​បញ្ជាក់​ផង​ដែរ​ថា អំណោយ​មនុស្សធម៌​ជា​ថវិកា និង​សម្ភារៈ​សម្រាប់​ការពារ​ជំងឺ​កូវី​ដ​-១៩ រួមមាន​៖
– លោក​ឧកញ៉ា គិត ចាន់ថា ឧបត្ថម្ភ​ម៉ាស​ចំនួន ១០​កេស​ធំ ស្មើរ​នឹង​២៥០០០​ម៉ាស អាល់កុល​ចំនួន​១០​កេស ជែល​លាងដៃ ចំនួន​៣​កេស និង​ថវិកា​២​លាន​រៀល​។
– លោកជំទាវ ទិត សុខុម ឧបត្ថម្ភ​ថវិកា ចំនួន​២​លាន​រៀល​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *