ខេត្តក្រចេះ ៖ នាថ្ងៃអង្គារ៍ ១០ រោច ខែកត្តឹក ឆ្នាំជូត ទោស័កព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងត្រូជាទីប្រឹក្សាផ្ទាល់សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវហ៊ុន ប៊ុនធឿនទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ចើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងឱកាសពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា០១ខ្នង០៣បន្ទប់នៃសាលាបឋមសិក្សាបត់សុក្រំដែលស្ថិតនៅភូមិស្វាយជ្រុះ ឃុំស្វាយជ្រុះស្រុកស្នួលខេត្តក្រចេះនិងជាអំណោយពីសប្បុរសជន ជប៉ុនដែលតាមរយៈអង្កការ(TDO)!ដោយមានការអមដំណើរពីឯឧត្តមនិងលោកជំទាវជាច្រើនព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដីនិងលោកគ្រួ.អ្នកគ្រូនិងសិស្សានុសិស្សនិងតាជី យាយជីយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសពិធីសំណេះសំណាលនាពេលនោះឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាងបានថ្លៃងថាៈសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសមេ្តចកត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនបានផ្តាំផ្ញើសាកសួរសុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាងបន្តថាៈរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសមេ្តចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពលើគ្រប់វិស័យទាំងពុទ្ឋចក្រនិងអាណាចក្រដោយសារប្រទេសជាតិមានសុខសន្តិភាពហើយនៅថ្ងៃនេះឯកឧត្តមបានអញ្ចើញជាអធិបតីពិធីសម្ពោធអាគារសិក្សា០១ខ្នង៣បន្ទប់នៃសាលាបឋមសិក្សាបត់សក្រំនាពេលនេះជាអំណោយពីសប្បុរសជន ជនប៉ុនតាមរយៈអង្កការ(TDO)។
ឯកឧត្តមស៊ាង ប៊ុនលាងក៍បានថ្លៃងអំណរគុណដល់ជនជាតិជប៉ុនសាងសង់សាលា១ខ្នង៣បន្ទប់សម្រាប់ជាចំណងដៃជូនប្រជាពលរដ្ឋខ្មែរនិងសម្រាប់ក្មួយៗសិស្សានុសិស្សារៀនសូត្រដើម្បីយកចំណេះដឹងកសាងប្រទេសជាតិ។ ឯកឧត្តមស៊ាងប៊ុនលាងក៍បានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រនិងត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀនដែលសង្គមជាតិកំពង់ស្អប់ខ្ពើមនិងបង្ក្រាបជាបន្តបន្ទាប់។
ឯកឧត្តមក៍លើកឡើងថាៈសូមបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សទាំងអស់ត្រូវថែទាំសុខភាពឲ្យល្អដើម្បីទប់ស្គាត់ការរាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩និងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលដោះដៃលាងនិងសាប៊ូ ពាក់មាស់ ពាក់ក្រម៉ានិងកំុនៅប្រមូលផ្តុំគ្នា។
គួរបញ្ចាក់ថា នៅក្នុងឱកាសនេះ ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន បានចែកប៊ិចនិងសៀវភៅដល់សិស្សានុសិស្សនិងក៍មានផ្តល់ថវិកាដល់តាជី យាយជីនិងកងកម្លាំងប្រដាប់អាវុធនិងកម្លាំងប្រជាការពារគ្រប់ៗគ្នា។