រដ្ឋបាល​ខេត្ត​កណ្ដាល រៀបចំ​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី ៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​

ខេត្ត​កណ្ដាល​៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កណ្ដាល រៀបចំ​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី ៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត កងកំលាំង​ទាំង​បី អស់លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ​សាលាខេត្ត​ជាច្រើនរូប​ផងដែរ​។​

​ក្នុងឱកាស​នោះ​ដែរ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រី​អា​រាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី បានធ្វើការ​សង្រួម គោរព​វិញ្ញាណក្ខន្ធ ដល់​អ្នកស្នេហាជាតិ យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ រំដោះ​ជាតិ​មាតុភូមិ អោយ​រួចផុត​ពី​របប​អាណានិគមនិយម​បារាំង​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​អាន​ប្រវត្តិ​សង្ខេប នូវ​ព្រះរាជ​បេសកកម្ម ដើម្បី​ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ “​ព្រះ​បរម្យ​រតន​កោដ្ឋ​” នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការទាមទា​រឯក​រាជ្យ​ពី អាណានិគមនិយម​បារាំង​។​

​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ កងទ័ព និង​អគ្គសេនាធិការ​របស់​បារាំង បាន​ដកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯករាជ្យ​របស់​ខ្មែរ បាន​ក្លាយទៅជា​ឯករាជ្យ​អចិន្ត្រៃយ៍ និង​ទាំងស្រុង​។ ប្រវត្តិ​រវាង​ខ្មែរ និង​បារាំង ត្រូវបាន​បញ្ចប់​។​

​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ វរ្ម័ន បាន​បំពេញ​នូវ​កិច្ចសន្យា របស់​ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ​។ ហើយ​ប្រជារាស្ត្រ​ខ្មែរ​បាន​ថ្វាយ​ព្រះ​ឋានៈ​ចំពោះ​ព្រះអង្គ​ថា ជា​ព្រះបិតា​ឯករាជ្យ​ជាតិ និង​បាន​លើក​ព្រះអង្គ​ជា វីរបុរស​ជាតិ ស្រប​តាម​ព្រះ​មហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ​។​

​ការយាង​ចូល​ទី​បង្គ​ត របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ “​ព្រះ​បរម្យ​រតន​កោដ្ឋ​” នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយពល ព្រះ​បញ្ញាញាណ​ដ៏​ថ្លៃថ្លា ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ ព្រះ​មហាករុណា​ទិគុណ​រប​ស់​ព្រះអង្គ បាន​ចារិក​ទុក​ក្នុង ទំព័រ​មាស នៃ​ប្រវត្តិសាស្ត្រ និង​ក្នុង​ក្រអៅបេះដូង​របស់​កូន​ខ្មែរ ជា​កូន ចៅ ចៅទួត ចៅ​លួត របស់​ព្រះអង្គ​ជា​និរន្តរ៍​ត​រៀង​ទៅ​។​

​ក្នុង​ពិធី​នេះដែរ ក៏​មាន​ការ​ព្រលែង​សត្វ​ព្រាប និង​បង្ហោះ​ប៉ោង​ប៉ោង​ផងដែរ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *