ឯកឧត្តម ​គង់ សោ​ភណ្ឌ័​ អញ្ជើញ​ជា​ចូលរួម​ពិធី​សម្ភោ​ធ​ក្រុមហ៊ុន គីម ស៊ាន គ្រុប​

កណ្ដាល​ ៖ ​នា​រសៀល​ថ្ងៃ​ពុធ ៤​រោច ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ អភិបាលខេត្ត​កណ្ដាល បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រក្រុមហ៊ុន គីម ស៊ាន គ្រុប និង​ការចាប់​ឆ្នោត​ជ្រើសរើស​គូប្រកួត​កីឡាបាល់ទាត់ និង​បាល់ទះ ស្ថិតនៅ​ភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែង អំណរគុណ ចំពោះ លោកពុយ សុខ​ហ៊​ង ប្រធាន​ក្រុមហ៊ុន គីម ស៊ាន គ្រុប ដែល​បាន​ជ្រើសរើស​យក​ខេត្តកណ្ដាល ជាទី​តាំង សម្រាប់​វិនិយោគ និង​បាន​រៀបចំ​នូវ​រចនាសម្ព័ន្ធ គ្រប់គ្រង​បាន​ច្បាស់លាស់ និង​បាន​បង្កើត​ឱ្យមាន ប្រភេទ​សេវាកម្ម​ជាច្រើន​ប្រភេទ សម្រាប់​បម្រើ​ដល់​អតិថិជន ព្រមទាំង​បាន​រួមចំណែក​ក្នុង​ការបង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​​ក្នុង​មូលដ្ឋាន​មាន​ការងារ​ធ្វើ​មាន​ប្រាក់​ចំណូល​សម្រាប់​ចិញ្ចឹម​គ្រួសារ​ផងដែរ​។​

​សកម្មភាព​របស់​ក្រុមហ៊ុន​មាន​ ​បម្រើ​សេវាកម្ម ជូន​ដល់​អតិថិជន​ជាច្រើន​ប្រភេទ ដូចជា​៖ ស្ថានីយ៍​ប្រេង​ឥន្ទនៈ ហាង​កាហ្វេ មជ្ឈមណ្ឌល​ថែទាំ​រថយន្ត និង​មជ្ឈមណ្ឌល​កីឡា​។​

​ប្រភេទ​សេវាកម្ម អាជីវកម្ម​ខាងលើ មិន​ត្រឹមតែ​បាន​ចូលរួម​បង្កើតឱ្យមាន​លំហូរ​ការងារ​ដល់​ប្រជា​ពល​​រដ្ឋ​យើង​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា និង​លើកកម្ពស់​សុខ​មា​ភាព​ដល់​បង ប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​​វណ្ណៈ ពិសេស គឺ​យុវជន​របស់​យើង​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​ងាក​មក​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព​ល្អ​ផង ប្រាសចាក​ពី​ការសេព​គ្រឿង ញៀន បងតូច បងធំ និង​អំពើ​អបាយមុខ​ផ្សេងៗ នៅក្នុង​សង្គម​របស់​យើង​ផងដែរ​។​

​មជ្ឈមណ្ឌល​កីឡា គីម ស៊ាន មាន​បម្រើ​សេវាកម្ម​លើ​វិស័យ​កីឡា​ជាច្រើន​ដូចជា​៖ កីឡាបាល់ទាត់ កីឡា​បាល់ទះ កីឡា​បោះ​ប៊ូ​ល និង​វាយ​សី ហើយ​កីឡា​ទាំងនេះ​ជា​ប្រភេទ​កីឡា​ដែល​កំពុង​ពេញនិយម ទាំង​ជាតិ និង​អន្ដរជាតិ ការនាំគ្នា​លេង​កីឡា គឺ​មានន័យ​ថា​ពួក​យើង​បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា ស្របពេល​ដែល​ប្រទេស​យើង នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​អាស៊ាន​នៅឯ​ពហុ​កីឡដ្ឋាន​មរតក​តេជោ នា​ឆ្នាំ​២០២៣​ខាងមុខនេះ ៕​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *