ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន ,​លោក​ឧកញា យុន ប៊ុនលី និង​លោកស្រី​ឧកញា ហៀវ លន់ ដង្ហែ​កឋិនទាន​ចូល​វត្ត​វត្ត​កោះ​វាំង​កែវ​អណ្ដែត ទទួលបាន​បច្ច័យ​ជាង​១០០​លាន​រៀល ប្រគេន​ព្រះសង្ឃ​សម្រាប់​កសាង​សមិទ្ធផល​វត្ត​បន្ត​

(​កណ្ដាល​)៖ នៅ​ថ្ងៃ​ទី​៣១ ខែ តុលា ឆ្នាំ​២០២០​នេះ កោះ​វាំង​កែវ​អណ្ដែត ស្ថិតនៅ​ស្រុក​កោះធំ ទទួលបាន​បច្ច័យ​ប្រមាណ​ជាង​១០០​លាន​រៀល ជាមួយ​នឹង​ការទទួល​អង្គ​កឋិន​ពី​ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ និង​លោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សា​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​លោក​ឧកញា យុន ប៊ុនលី និង​លោកស្រី​ឧកញា ហៀវ លន់ ។​

​វត្ត​កោះ​វាំង​កែវ​អណ្ដែត ជា​វត្ត​ដ៏​ល្បី​ឈ្មោះ​មួយ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​តា​ប៉ុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល​។​

​ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង បាន​ផ្ដាំផ្ញើ​ដល់​ប្រជា​ពុទ្ធបរិស័ទ​ជា​ង​៣​ពាន់​នាក់ ដែល​ចូលរួម​អង្គ​កឋិនទាន​នេះ​ថា «​អរគុណ​សន្តិភាព​» អរគុណ​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​ឡើង​ទៅ​មុខជា​លំដាប់​តាំង​ពី​បាតដៃ​ទទេ​។​

​ឯកឧត្តម​បណ្ឌិត​ក៏​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ទាំងអស់ សូម​ផ្ដល់​ការទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ព្រោះ​ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​តែងតែមាន​មន្ត្រី​គណបក្ស​ប្រជាជន​ចុះជួយ​ដល់​ទី​លំនៅដ្ឋាន​ភ្លាមៗ​តែម្ដង ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។​

​ឯកឧត្តម​បណ្ឌិត​បន្តទៀតថា ទម្រាំ​ស្រុកទេស​យើង​បាន​មក​រីកចំរើន​មក​សព្វថ្ងៃនេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ណាស់ ធ្វើ​យ៉ាងណា​ដើម្បី​ដឹកនាំ​នាវា​មួយ​នេះ​ឱ្យមាន​សុខ​សន្តិភាព​ល្អ មាន​សេដ្ឋកិច្ច​រឹងមាំ ដែល​ញ៉ាំង​ឱ្យ​វិនិយោគិន​បរទេស​ចូល​មក​វិនិយោគ​កាន់តែ​ច្រើនឡើងៗ ដើម្បី​បង្កើន​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​រីក​លូតលាស់ និង​ផ្ដល់​ការងារ​និង​ប្រាក់ខែ​ល្អៗ​ដល់​ប្រជារាស្ត្រ​ខ្មែរ​កាន់តែ​ច្រើនឡើងៗ​ផងដែរ ។

​ឯកឧត្តម​បណ្ឌិត​ក៏​បាន​ប្រាប់​ពលរដ្ឋ​ទាំងអស់​ផងដែរ​អំពី​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូវី​ដ​-១៩ ដ្បិត​រាជ​រដ្ឋា​បាល​កម្ពុជា​បាន​ការពារ​បាន​ល្អ​មែន ប៉ុន្តែ​ពលរដ្ឋ​ទាំងអស់​ក៏​សូម​មាន​ការ​ប្រុង ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​នេះ ហើយ​សូម​ចូលរួម​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា ។​

​ស្ថិតនៅ​ក្នុង​ឱកាស​នេះដែរ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សសាលា និង​ពុទ្ធបរិស័ទ​ទាំងអស់​ទាំង​ជាង​៣​ពាន់​នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ​យ៉ាងតិច​៥​ម៉ឺន​រៀល ខ្លះ​បាន​១០​ម៉ឺន​រៀល , សម្លៀក​បំពាក់ និង​សារុង​គ្រប់​គ្រប់គ្នា​ផងដែរ ៕​

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *