អំណោយ​របស់​សម្ដេច​ក្រុមព្រះ​យកមក​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ក្រុង​តាខ្មៅ​១៥០​គ្រួសារ ព្រមទាំង​ផ្ដាំ​សួរសុខទុក្ខ​កូនចៅ​ពី​ចម្ងាយ

(​កណ្ដាល​)៖ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ អំណោយ​របស់​សម្ដេច​ក្រុមព្រះ​នរោត្តមរ​ណ​ឬ​ទ្ធ ព្រះប្រធាន​គណបក្ស​ហ៊ុនស៊ិនប៉ិច បាន​នាំយកមក​ចែកជូន​ពល​រដ្ឋ​ចំនួន​១៥០​គ្រួសារ នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​ដែល​រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង តាមរយៈ​ព្រះ​អម្ចាស់​នរោត្តម​រតនាទេវី អគ្គរាជទូត​អម​ព្រះ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រ និង​ជា​បុត្រី​របស់​សម្ដេច​ក្រុមព្រះ​ក្រុមព្រះ​នរោត្តមរ​ណ​ឬ​ទ្ធ ។​

​ព្រះ​អម្ចាស់​នរោត្តម​រតនាទេវី តំណាង​សម្ដេច​ក្រុមព្រះ​នរោត្តមរ​ណ​ឬ​ទ្ធ និង​ម្ចាស​ក្សត្រី​នរោត្តម​ម៉ារី បាន​មានបន្ទូល​ផ្ដាំផ្ញើរ​សេចក្ដី​នឹករលឹក​យ៉ាង​ពី​ព្រះអង្គ​ដែល​ជានិច្ចកាល​តែងតែ​គិតគូរ​បារម្ភ​ពី​សុខទុក្ខ​ពី​ប្រជារាស្ត្រ​កូនចៅ​របស់​ព្រះអង្គ ដ្បិត​ព្រះ​អង្គ​គង់នៅ​ប្រទេស​បារាំង​ដើម្បី​ព្យាបាល​ព្រះរោគ ប៉ុន្តែ​ព្រះអង្គ​មិន​ដែល​រំលង​ពី​ទុក្ខលំបាក​របស់​រាស្ត្រ​ឡើយ ថោ​យ​ចាត់​ឲ្យ​កូនចៅ​របស់​ព្រះអង្គ​ត្រូវ​ចុះ​មក​ជួយ​ដល់​មូលដ្ឋាន​តែម្ដង ។​

​ព្រះ​អម្ចាស់​នរោត្តម​រតនាទេវី បាន​មានបន្ទូល​បន្តថា សូម​បងប្អូន​ពលរដ្ឋ​ត្រូវ​រក្សា​អនាម័យ​ឲ្យបាន​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​រក្សា​ឲ្យបាន​ល្អ​នូវ​ការអនុវត្តន៍​តា​ន​វិធានការកូ​វីដ​-១៩​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជម្ងឺ​កូវី​ដ​-១៩​ទាំងអស់គ្នា ។

​ព្រះ​អម្ចាស់​នរោត្តម​រតនាទេវី ក៍​បាន​បញ្ជាក់ទៀតថា ទីណា​មាន​រាស្ត្រ​កើត​ទុក្ខលំបាក សម្ដេចក្រុមព្រះ​តែងតែ​បារម្ភ​គិតគូរ​ជានិច្ច​ដោយ​មិន​ទុក​រាស្ត្រ​ចោល​ឡើយ ពោល​គឺ​នឹង​នៅតែ​បន្ត​ចុះ​ជួយ​ជា​បន្តបន្ទាប់ ៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *