ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌដង្កោ ព្រមទាំង​ឧបត្ថម្ថ​វិការ​៥​ពាន់​ដុល្លា​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​សំរាប់​ជួយ​ជនរងគ្រោះ

​កណ្ដាល ៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ស​មេ្តច​អគ្គមហាសេ​នាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេជោ ហ៊ុន សែន ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​គ្រោះមហន្តរាយ​នៃ​ក្រសួង​មហាផ្ទៃ តំណាង​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ចើញ​ចុះ​សួរសុខទុក្ខ​បងប្អូ​ន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ។​

​គិត​ត្រឹម​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ខណ្ឌដង្កោ សរុប​៣២១​គ្រួសារ កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ខណៈ​រហូតមកដល់ ពេល​នេះ​ទំនប់​សណ្ដរ​នៅ​តំបន់​មួយចំនួន​បាន​បាក់​ដោយសារ​កម្លាំង​ទឹក​បុក​ខ្លាំង​។​

​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ អង្គភាព​តា​ម៉ៅ​ញ៉ូ បានឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នោះ រួមមាន សង្កាត់​ទៀន ចំនួន​៤៧​គ្រួសារ ស្មើ​៣៣​ខ្នង​ផ្ទះ​, សង្កាត់​សាក់​សំពៅ ចំនួន​១០៧​គ្រួសារ ស្មើ​៦៦​ខ្នង​ផ្ទះ​, សង្កាត់​ស្ពានថ្ម ចំនួន​៥៤​គ្រួសារ ស្មើ​២៧​ខ្នង​ផ្ទះ និង​សង្កាត់​គង​ន​យ ចំនួន​១១៣​គ្រួសារ ស្មើ​១០៦​ខ្នង​ផ្ទះ​។​

​ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង បាន​ក្រើនរំលឹក និង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព និង​ស្ដាប់​តាម​ការណែនាំ​របស់​កម្លាំង​អាជ្ញាធរ​ដែល​កំពុង​អន្ដរាគមន៍ ដើម្បី​ប្រចាំការ​ជួយសង្គ្រោះ​នៅ​តំបន់​ដែល​កំពុង​រងគ្រោះ​។ ត្រូវ​មើលថែ​កូន​ចៅ​កុំឲ្យ​លែងទឹក ប្រយ័ត្ន​សត្វ​អ​សិរ​ពិស​ផ្សេងៗ ហូប​ស្អាត ផឹក​ស្អាត រក្សា​អនាម័យ​ជាប្រចាំ ។​

​គួរ​ជម្រាប​ថា អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​ដាក់បទបញ្ជា​ដល់​គណៈបញ្ជាការ​ឯការ​ភាព​ខណ្ឌ​ទាំង​១៤ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ ត្រៀមកម្លាំង​ដើម្បី​ជួយ​អន្តរាគមន៍ និង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព​នៅពេលដែល​ទំនប់​សណ្តរ​ស្ទឹង​បាន​បាក់​ធ្លាយ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *