​រុក្ខ​វិថី នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ស្ថិត​ក្នុង​បរិវេណ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ស្ថាបនា​បាន​ជាង​៨០%​ហើយ​

កណ្តាល​: បន្ទាប់​ពី​ដំណេីរ​ការស្ថាបនា​ផ្លូវ​បេតុង​ប្រវែង ៧៧០​ម៉ែត្រ ទទឹង​មាន​ប្រវែង​ចាប់ពី​៥​ទៅ​៧​ម៉ែត្រ និង​មាន​កន្លែង​ខ្លះ​៨​ម៉ែត្រ​តាម​ស្ថានភាព​ផ្លូវ រួចមក​នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០ នេះ លោក​ឧត្តមសេនីយ៍ឯក ពៅ សាលី​ដេត ជំនួយការ​ផ្ទាល់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​បេតុង​ក្នុង​បរិវេណ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ស្ថិត​ក្នុង​បរិវេណ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ជាប់​របង​ខាងលិច ឈាង​ខាងជើង​។​

​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​ខេត្ត​កណ្ដាល​បានឱ្យដឹងថា ផ្លូវ​បេតុង​ដែល​កំពុង​ស្ថាបនា​នេះ មាន​ប្រវែង​៧៧០​ម៉ែត្រ ទទឹង​មាន​ប្រវែង​ចាប់ពី​៥​ទៅ​៧​ម៉ែត្រ និង​មាន​កន្លែង​ខ្លះ​៨​ម៉ែត្រ​តាម​ស្ថានភាព​ផ្លូវ និង​មាន​ខឿន​អម​សងខាង​ផ្លូវ​មាន​ប្រវែង​១,៦៦០​ម៉ែត្រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​ចំណាយ​ថវិកា​ចំនួន​១០៤, ៥៣០​ដុល្លារ​សហរដ្ឋអាមេរិក ការស្ថាបនា​ផ្លូវ​បេតុង​នេះ​សម្រេច​បាន​ប្រមាណ​ជា​៨០%​ហើយ​ដោយ​បាន​ប្រសិទ្ធិ​នាម​រុក្ខវិថី នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន និង​ធ្វើ​ពិធី​សម្ពោធ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *