​ក្រុម​ចល័ត​ក្រសួង​បាន​បាន​ចុះ​ទប់ស្កាត់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ៦ គ្រឿង លើ​ក្រុង​ក្រចេះ និង​លើ​ផ្លូវជាតិ​លេខ ៧ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​

នៅ​ថ្ងៃ​ពុធ ១៤​កើត ខែ​អស្សុជ ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០ ក្រុមការងារ​ចល័ត​របស់​ក្រសួង ដឹកនាំ​ផ្ទាល់​ដោយ ឯកឧត្តម ឯក រដ្ឋ និង លោក តាំង ពៅ ប្រធាន​លេខាធិការដ្ឋាន និង​សហកា​រការ​ដោយ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​ប្រធាន​ស្ថានីយ​ជញ្ជីង​មានជ័យ បាន​ចុះ​ទប់ស្កាត់ និង​ត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​នៅក្នុង​ក្រុង​ក្រចេះ និង​លើ​ផ្លូវជាតិ​លេខ​៧ នៃ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ក្រុមការងារ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដំឡូង​មី ជ័រកៅស៊ូ អង្ករ ចំណី​សត្វ ស្រា​បៀ និង​បង្គោល​ភ្លើង​ចំនួន​១៥ គ្រឿង និង​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ៦​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី ៨​តោន ដល់ ៣២​តោន​។ រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ទាំងនោះ​បាន​ពិន័យ និង​ធ្វើ​កិច្ច​សន្សា​ដោយ​អនុលោម​តាម​ច្បាប់​ផ្លូវថ្នល់​មាត្រា​ទី​៦០​។​

​ក្នុង​កិច្ច​ប្រតិបត្តិកា​រណ៍​នេះ ថ្នាក់ដឹកនាំ​ក៏​បាន​ពន្យល់​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ឲ្យ​យល់​ពី​ច្បាប់​នៃ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ (​ច្បាប់​ផ្លូវថ្នល់​) និង​សំណូមពរ​កុំឲ្យ​ដឹកជញ្ជូន​លើស​ទម្ងន់​បន្តទៀត ព្រោះ​ការដឹក​លើស​ទម្ងន់​បាន​បង្ក​មហន្តរាយ​ដល់​ផ្លូវ​ជាតិ និង​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​។​

​កិច្ច​ប្រតិបត្តិការ​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង ៣​យប់ នៅ​ថ្ងៃ​បន្ទាប់​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *