លោកគ្រូអាចារ្យ កើតថ្ងៃទី១៥ខែមេសាឆ្នាំ១៩៥២ ឪពុកឈ្មោះហាយ សុន ម្ដាយឈ្មោះ ជត យុន កើតនៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានបង្អូន 7 នាក់ប្រុស 5 ស្រី 2 ដល់អាយុពេញ អ៊ី ឪពុកម្ដាយបញ្ចូនអោយទៅរៀននៅសាលារៀន ឃុំត្នោតដល់ថ្នាក់ទី ៩ ពីសង្គមដល់ឆ្នាំ១៩៧០ ក៏ឈប់រៀន ។
នៅពេលនោះ លោកគ្រួអាចារ្យហាយគាជាអ្នកគ្រប់គ្រងរកស៊ីចិញ្ចឹមបងប្អូនៗទាំងអស់ ដោយលោកគ្រូរអាចារ្យហាយគា មានឧបនិស្ស័យពីខាងដើមមកផង ហើយប្អូនៗក៏អាចចិញ្ចឹមគ្នាបាន ក៏ចេញសាងភ្នួសបួសជាភិក្ខុ នៅវត្តឯក ហៅវត្តត្នោតសព្វថ្ងៃនេះហើយបានការទំនុកទុក្ខចិត្ត និងស្រឡាញ់ពីព្រះសង្ឃ និងគ្រូអាចារ្យពុទ្ធបរិស័ទ្ធ ក៏បានចាត់តាំងប្រគេនជាព្រះមុខងារជាចៅអធិការវត្ត ។ រហូតដល់ឆ្នាំ១៩៧៥ ប៉ុល ពត ចាប់ផ្សឹកព្រះសង្ឃទាំងអស់ទូទាំងប្រទេស ហើយនៅពេលនោះ លោកគ្រូអាចារ្យ ហាយគា ក៏មករួមរស់នៅជាមួយប្អូនវិញឆ្នាំ១៩៧៦-៧៧ ក៏ពួក ប៉ុល ពត ចាប់ផ្សំផ្គុំជាមួយនារីឈឹមរី ធ្វើភរិយារហូតដល់ឆ្នាំ១៩៧៨ ក៏លោកគ្រូអាចារ្យភាសទៅវៀតណាម ហើយក៏បានចូលរួមរំដោះប្រទេសនៅពេលនោះ ។
អង្គការរណៈសរ្សិចាត់តាំងឱ្យរៀនមុខវិជ្ជាពេទ្យ រៀននៅខេត្តកូឡុង ប្រទេសវៀតណាម រហូតដល់ថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ប្រទេសក៏ត្រូវបានរំដោះ ក៏អង្គការបញ្ជូនមកស្រុកខ្មែរវិញ ចេញពីកូឡុងមកតាមខេត្តតាកែវ មកនៅធ្វើការនៅខេត្តកំពង់ស្ពឺ ដល់ឆ្នាំដល់ឆ្នាំ១៩៨១ ឃើញនៅក្នុងគ្រួរសារពិបាកនៅក្នុងការរស់នៅប្រចាំថ្ងៃក៏ត្រឡប់មកនៅរកស៊ីជាមួយគ្រួសារវិញដល់ឆ្នាំ 1987 ។ លោកគ្រូអាចារ្យហាយគាចូលរួមកសាងវត្តពោធិរុក្ខារាមហៅវត្តព្រៃថ្លាន់មុខងាជាប្រធានកសាងដល់ឆ្នាំ 2012 ពុទ្ធបរិសទ័បោះឆ្នោតឱ្យធ្វើជាអាចារ្យវត្តជាអនុប្រធានលោកគ្រូអាចារ្យមានកូន 5 នាក់ប្រុស 3 នាក់ស្រី 2 នាក់ដល់ឆ្នាំ 2020 លោកគ្រូអាចារ្យចាប់ផ្ដើមមានជំងឺនៅក្នុងរូបរាងកាយកូនយកទៅព្យាបាលនៅពេទ្យកាលម៉ែតក៏មិនធូស្រាលទ្បើយ ។
អកុសលរបស់លោកគ្រួរអាចារ្យហាយគាបានលាចាកលោកនេះទៅលោកខាងមុខនៅមន្ទីពេទ្យកាល់ម៉ែតវេលាម៉ោង 8 យប់ត្រូវ ១ កើតខែអសុជ្យ ត្រូវសុក្រទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ ជនមាយុ ៦៨ ឆ្នាំដោយរោគាពាធ ៕