លោក​ឧត្តមសេនីយ៍ទោឈឿ​ន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចែក​អាវ​ភ្លៀង​និង​ម៉ូតូ​ជូន​កងកម្លាំង​នគរបាល​ស្រុក​កណ្តាលស្ទឹង​

កណ្ដាល​៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២០ ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​បាន​អញ្ជើញ​ចូលរួម​ចែក​អាវ​ភ្លៀង ម៉ូតូ និង​ថវិការ​មួយចំនួន ជូន​កងកម្លាំង​នគរបាល​ស្រុក​កណ្តាលស្ទឹង ដែល​ជា​អំណោយ​ឧបត្ថម្ភ​ដោយ​ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចំនួន​ជិត​១៨០​អាវ ,​ម៉ូតូ FTR ចំនួន​៥​គ្រឿង ព្រម​ទាំង​ថវិការ​មួយចំនួន​ឧបត្ថម្ភ​ដល់​ ​មន្ត្រីនគរបាល​ស្រុក​កណ្តាលស្ទឹង​។​

​ថ្លែង​ក្នុង​ឱកាស​នេះ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​របាន​នាំ​ពាំការ​ផ្ដាំផ្ញើរ​ការសួរសុខទុក្ខ នឹករលឹក​ពី នាយ​ឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​លោក​តែងតែ​គិតគូរ យល់​ពី​សុខទុក្ខ​របស់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ទូទាំង​ប្រទេស​។​

​លោក​ឧត្តមសេនីយ៍ទោក៏​បាន​កោតសរសើ​រកង​ម្លាំង​នគរបាល​ស្រុកកណ្តាល​ស្ទឹង ដែល​បាន​ធ្វើ​ការងារ​បាន​ល្អ​នា​ពេលកន្លងមក ហើយ​ទទួលបាន​ការកោតសរសើ​រ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ហូរហែរ​មក ព្រមទាំង​លោក​ក៏​ជម្រុញ​បន្ថែម​ឱ្យ​កងកម្លាំង​នគរបាល​ស្រុក​កណ្តាលស្ទឹង ទាំងអស់ ត្រូវ​ដាក់ចិត្ត ដាក់​កាយ​ធ្វើ​ការងារ​ឱ្យបាន​ល្អ​ប្រសើរ​ឡើង ពិសេស​អនុវត្តន៍​ឱ្យបាន​ល្អ​បំផុត​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​ឧត្តមសេនីយ៍ទោក៍​បាន​សង្កត់​ធ្ងន់​ចំណុច​សំខាន់​គឺ​បញ្ហា​ជម្ងឺ​កូវី​ដ​-១៩​ផងដែរ ដោយ​ត្រូវ​ថែ​ទាំង​សុខភាព​ខ្លួន​ឱ្យបាន​ល្អ ជួយ​ផ្សព្វផ្សាយ​វិធានការកូ​វីដ​-១៩​ទៅ​ដល់​មូលដ្ឋាន​គ្រប់​ច្រកល្ហក ដើម្បី​បញ្ជ្រាប​ការ​យល់​និង​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ត្បិត​កម្ពុជា​យើង​មិន​មាន​ការឆ្លង​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​កុំ​ធ្វេសប្រហែស​ឱ្យសោះ​គឺ​ត្រូវតែ​ប្រយ័ត្ន​ជា​និច្ច​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *