សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញទៅបុណ្យឆ្លងភ្ជុំបិណ្ឌ នៅវត្តវាំងចាស់

កណ្តាល៖ ក្នុងថ្ងៃឆ្លងបិណ្ឌ ឬហៅថាភ្ជុំបិណ្ឌថ្ងៃ១៥ រោចខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន សែន ព្រមជាមួយក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីអ្នកមុខ អ្នកការ បាន អញ្ជើញ ចូលរួម ពិធី បុណ្យ ភ្ជុំបិណ្ឌ ជាមួយ ពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តហរិរក្សជិនី(វត្តវាំងចាស់) ស្ថិតនៅឃុំវាំងចាស់ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជារៀងរាល់ឆ្នាំ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែអញ្ជើញមកចូលរួម ក្នុង ថ្ងៃភ្ជុំបិណ្ឌដែលហៅថា ថ្ងៃឆ្លងបិណ្ឌ នៅ ទី អារាមនានា មិនដែលខាន ឡើយ ជាពិសេស ទីអារាម វត្តហរិរក្សជិនី(វត្តវាំងចាស់)នេះ ដោយបាននាំយក នូវ គ្រឿងសក្ការៈបូជា មានទៀន ធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងបាន នាំយកនូវចតុបច្ច័យ បច្ច័យទេយ្យទាន គ្រឿង ឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិស មហាកុសលផលបុណ្យ ជូនចំពោះ បុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកា ទាំង៧សន្តាន ដែល បានធ្វើមរណកាល ទៅហើយ ជាពិសេស ឧទ្ទិស ចំពោះ វិញ្ញាណក្ខ័ន្ធ អ្នក ឧក ញ៉ាម ហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង, លោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាឪពុក ម្តាយ បង្កើត របស់ សម្តេច តេជោ ហ៊ុនសែន, ឧទ្ទិសចំពោះវិញ្ញាណនក្ខ័ន្ធលោកមហាឧបាសក លីន គ្រី មហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែល ជាឪពុកម្តាយបង្កើត របស់ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ។

ក្នុងឱកាសឆ្លងបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ឆ្នាំនេះ សម្ដេចតេជោ ហ៊ុនសែន, សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត បានថ្វាយគ្រឿសក្ការៈ ប្រគេនបច្ច័យ ទេយ្យទាន ចំពោះព្រះសង្ឃ ប្រគេន សម្រាប់វត្ត គ្រឿងឧបភោគ បរិភោគ ជា ច្រើន មុខ ។ បន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូល វេរប្រគេនចំពោះព្រះសង្ឃ នូវបច្ច័យ ទេយ្យទាន សម្ភារៈ គ្រឿង ឧបភោគ បរិភោគ ជាច្រើនមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរា ជា ណា ចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ រួមជាមួយនឹងមន្ត្រីអ្នកមុខ អ្នកការបាន អញ្ជើញទៅថ្វាយទៀនធូប ផ្កាភ្ញី ចំពោះព្រះពុទ្ធបដិមា ឧទ្ទិសកុកល ផល បុណ្យ ចំពោះព្រះរតត្រៃយ៍ ជាពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ អតីត ព្រះមហាក្សត្រ ព្រះបាទអង្គ ឌួង លើទួលព្រះវិហារចាស់ និងបន្តអញ្ជើញ ថ្វាយទៀនធូប ផ្កាភ្ញើ នៅលើព្រះវិហារថ្មី និង បានអញ្ជើញបន្តទៅគោរពបដិបត្តិ នៅរូបសំណាក វីរបុរសអ្នកស្នេហាជាតិ ដែលមានគុណបំណាច់ ក្នុង ការការពារជាតិមាតុភូមិនៅទីនេះផងដែរ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *