ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ កែ សួន​សុ​ភី ស​សុខា អញ្ជើញ​ចូលរួម​កម្មវិធី​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​លើក​ទី ២៩

​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស​សុខា បាន​អញ្ជើញ​ចូលរួម កម្មវិធី​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត លើក​ទី​២៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ។​

​ព្រឹត្តិការណ៍​នេះ ទទួលបាន​អ្នកចូលរួម​ចំនួន ១៣,៨៧៧ នាក់ ក្នុងនោះ អត្ត​ពលិក​ខ្មែរ ចំនួន ១០,៥៣២​នាក់ និង​អត្ត​ពលិក​អន្តរជាតិ​ចំនួន ៣,៣៤៥​នាក់ មកពី ៨៧​ប្រទេស​។ ជាមួយគ្នា​នេះ​ផង​ដែរ ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ ក៏​បាន​រួមចំណែក​ជួយ​លើកកម្ពស់​ស្មារតី​កីឡា​ដើម្បី​សុខភាព​ល្អ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ គឺ​កីឡា​រស់ក្នុង​សន្តិភាព​។​

​ព្រឹត្តការណ៍ កម្មវិធី​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត​លើក​ទី ២៩ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​ទៅ​ដល់​សកម្មភាព​មនុស្ស​ធម៌​ជួយ​ដល់​កុមារ​កម្ពុជា ប្រជាជន​មាន​ការលំបាក និង​ជនពិការ​ភាព​ជា​ពិសេស​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *