ឯកឧត្តម ស សុខា អញ្ជើញ​ជា​អធិបតី​ពិធី​សំណេះសំណាល និង​ថ្លែងអំណរគុណ​លោកគ្រូ អ្នកគ្រូ​ស្ម័គ្រចិត្ត​បង្រៀន​បំប៉ន​សិស្ស​ថ្នាក់​ទី​១២ ទូទាំង​ខេត្ត​ព្រៃវែង​

​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នេះ ឯកឧត្តម ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ និង​ជា​តំណាង​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ពិធី​សំណេះសំណាល និង​ថ្លែងអំណរគុណ​លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្ត​បង្រៀន​បំប៉ន​សិស្ស​ថ្នាក់​ទី​១២ ឆ្នាំ​សិក្សា​២០២៣-២០២៤ ទូទាំង​ខេត្ត​ព្រៃវែង នៅ​សាលប្រជុំ​សាលា​ខេត្តព្រៃវែង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ស សុខា ក៏​បាន​ឧបត្ថម្ភ​ថវិកា ចំនួន ៦៥.១៦០.០០០(​ហុកសិប​ប្រាំ​លាន មួយ​សែន​ប្រាំមួយ​ម៉ឺន​រៀល​) សម្រាប់​ជូន​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​បង្រៀន​បំប៉ន​ប្អូនៗ​ក្មួយៗ​សិស្ស​ថ្នាក់​ទី​១២ ទាំង ៣២​វិទ្យាល័យ ទូទាំង​ខេត្ត​ព្រៃវែង តាមរយៈ​លោកនាយក និង​លោកស្រី​នាយិកា​នៃ​វិទ្យាល័យ​នីមួយៗ​ផងដែរ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *